នៅថ្ងៃទី ០៧ ខែកុម្ភៈខាងមុខនេះ ភាគីថៃ គ្រោងនឹងចាប់ផ្តើមការពិភាក្សាគ្នាជាមួយកម្ពុជា ដើម្បីដោះស្រាយការទាមទារតំបន់ព្រំដែនត្រួតស៊ីគ្នានៅឈូងសមុទ្រថៃ។

តំបន់ព្រំដែនត្រួតស៊ីគ្នានេះ មានទំហំ ២៦.000 គីឡូម៉ែត្រការ៉េ ត្រូវបានគេដឹងថាសម្បូរធនធានថាមពលដ៏ច្រើនសន្ធឹកសន្ទាប់ និងជាចំណុចនៃជម្លោះព្រំដែនទឹកមិនដាច់ស្រេចជិត២០ឆ្នាំរវាងប្រទេសទាំងពីរ។Bangkok Post - Neighbours to deepen tiesភាពបន្ទាន់នៃការពិភាក្សានេះ ព្រោះខាងភាគីថៃចង់បញ្ចប់កិច្ចពិភាក្សា មុនពេលអាណត្តិរបស់រដ្ឋាភិបាលបច្ចុប្បន្នបញ្ចប់ ដោយស្របតាមការព្រមព្រៀងរបស់កម្ពុជា និងដើម្បីផលប្រយោជន៍រវាងគ្នានិងគ្នាទៅវិញទៅមក។

កាលពីឆ្នាំ ២០០ប្រទេសទាំងពីរ បានគូសកំណត់ទុកអំពីចក្ខុវិស័យនៃការអភិវឌ្ឍរួមគ្នានៅក្នុងផ្នែកខ្លះនៃតំបន់ទាមទារត្រួតស៊ីគ្នា (OCA)នេះ និងការកំណត់ព្រំដែនសមុទ្រមែនក៏ដោយ ក៏ប៉ុន្តែវឌ្ឍនភាពបន្តកិច្ចការនេះ កន្លងមកត្រូវបានរារាំងដោយជម្លោះលើព្រំដែនសមុទ្រ៕កិច្ចពិភាក្សា​ថ្មី​ដើម្បី​បញ្ចប់​ការទាមទារ​ត្រួតស៊ីគ្នា​នៃ​តំបន់​សម្បូរ​ប្រេង​ដោយ​ថៃ  និង​កម្ពុជា - Khmer Times