កញ្ញា កុយ អេនណា លំដាប់រងទី១ Miss Grand Cambodia 2023 បានសម្រេចចិត្តចេញទៅរស់នៅប្រទេសនូវែលសេឡង់ (New zealand ) ជាមួយឪពុកក្នុងពេលឆាប់ៗខាងមុខ ដោយមុននឹងចាកចេញពីប្រទេសកម្ពុជា កុយ អេនណា បានធ្វើរឿងដ៏គួរឱ្យសរសើរនិងពោលពាក្យយ៉ាងចាក់ដោតថាអំពើល្អសប្បុរធម៌មិនសូវមានអ្នកចែករំលែកទេ ប៉ុន្តែបើជារូបភាពស៊ិចស៊ីឬរឿងអ្វីផ្សេងមានអ្នកចាប់អារម្មណ៍ច្រើន។No photo description available.

កុយ អេនណា ជាលំដាប់រងទី១ កម្មវិធី Miss Grand Cambodia 2023 ដែលទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ថែមទាំងមានឱកាសចេញទៅដើរម៉ូតក្រៅប្រទេសថែមទៀត។ លើសពីនេះក្រោយពីចប់ការប្រកួតមក កុយ អេនណា កាន់តែស្អាតទៅៗធ្វើខ្លួនកាន់តែចាប់អារម្មណ៍ជាពិសេសចុងក្រោយនេះ កុយ អេនណា បានបង្អួតខ្លួនក្នុងឈុតប៊ីគីនីយ៉ាងទាក់ភ្នែក។ ទោះយ៉ាងណា លំដាប់រងរូបនេះនៅមិនទាន់បង្ហើបថាខ្លួននាងនឹងចូលរួមប្រកួតវិស័យបវរកញ្ញាម្តងទៀតនៅក្នុងកម្មវិធីណាមួយម្តងទៀតឡើយ។ ទន្ទឹមនឹងនេះ កុយ អេនណា បានប្រាប់អ្នកគាំទ្ររបស់ខ្លួនថានាងត្រៀមខ្លួននឹងវិលទៅរស់នៅ New Zealand ក្នុងពេលដ៏ខ្លីខាងមុខនេះហើយ។No photo description available.

មុនចាកចេញពីទឹកដីកម្ពុជា កុយ អេនណា បានសាងរូបភាពដ៏គួរឱ្យសរសើរដោយរូបនាងបានចូលរួមជាមួយក្រុមតន្រ្តីស័្មគ្រចិត្តមូលនិធិដើម្បីមន្ទីរពេទ្យគន្ធបុប្ផា ចាស់ជរា កុមារកំព្រា ជនពិការ ជនក្រីក្រទុរគតក្នុងការគៀងករថវិកានៅតាមដងផ្លូវផងដែរ។May be an image of 3 people and text

អ្វីដែលកាន់តែចាប់អារម្មណ៍ កុយ អេនណា ថែមទាំងបង្ហោះប្រយោគដ៏ចាក់ដោតថា «ក្នុងរូបភាពបែបនេះមនុស្សភាគច្រើន មិនសូវចាប់អារម្មណ៍ស៊ែររឿងកម្មវិធីស្ម័គ្រចិត្តបែបនឹងទេ តែបើរូបភាព sexy នឹងរឿងផ្សេងៗ…ទើបមានអ្នកចាប់អារម្មណ៍និងស៊ែរច្រើន»។May be an image of 6 people and text

គួរបញ្ជាក់ថា មុនការប្រកួតវិស័យ បវរកញ្ញា កុយ អេនណា ធ្លាប់បានទម្លាយថាទោះបីជានាងជាប់បានមកុដ និងមិនបានមកុដក្តីគឺបានសន្យាជាមួយឪពុកថាត្រូវតែទៅបន្តការសិក្សានៅ New Zealand ដោយក្រុមគ្រួសារឪពុករបស់នាងរស់នៅទីនោះ៕