ដោយមានការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកង្វល់របស់បងប្អូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់ផ្លូវចូល-ចេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត សម្តេចធិបតីនាយករដ្ឋមន្ត្រី បាន ណែនាំឱ្យបង្កើតគណៈកម្មការចំពោះកិច្ចជាបន្ទាន់មួយ ដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីចុះទៅពិនិត្យ និងដោះស្រាយបញ្ហានេះជាបន្ទាន់ជូនបង ប្អូនប្រជាពលរដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdTHAST2_p3BAcCnf982NN2FB4j-G4EwSkL8egqiFHX_uAQPzwbcRDk6Rmz3n9dEuuytoOT5eGA7tgd1Qw_zVMVQT2d6yfV2CsuvA7IV1kHhko-ggA8nBDyxofGGrHVQF9TvfP5SbSXMZhl8ucc1HjP-rWA_VaDoNmYTzduoVYnS7tic6-J7fj1KxcSFA/s1280/photo_2024-01-11_16-47-38.jpg

បន្ទាប់ពីបានចុះទៅពិនិត្យស្ថានភាពនៅទីតាំងជាក់ស្តែង និងប្រជុំជាមួយក្រុមហ៊ុនវិនិយោគដែលបាន បណ្តាក់ទុនវិនិយោគជាប្រភេទ BOT ទាំងអាកាសយានដ្ឋាន និងផ្លូវ ក្រុមការងារចំពោះកិច្ចបានធ្វើការពិភាក្សា ចរចាបន្ថែម កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ លើអ្វីដែលបានឯកភាពកាលពីពេលមុន ហើយទទួលបាន លទ្ធផល ដូចខាងក្រោម៖

១. ក្រុមហ៊ុនបានឯកភាពមិនយកថ្លៃចំណតសម្រាប់ ការចូលទៅក្នុងអាកាសយានដ្ឋានអន្តរជាតិ អង្គរ ក្រោមរយៈពេល ១៥នាទី សម្រាប់រថយន្តធុនតូចមិនលើសពកៅអី និង៣០នាទី សម្រាប់ប្រភេទរថយន្តផ្សេងៗទៀត។

២. ក្រុមហ៊ុនបានយល់ព្រមបញ្ចុះតម្លៃបន្ថែមទៀត ក្នុងការប្រើប្រាស់ផ្លូវសម្រាប់គ្រប់ប្រភេទយានយន្ត ដែលមានព័ត៌មានលម្អិតដូចមានគោរពជូនភ្ជាប់ក្នុងតារាងខាងក្រោមនេះ សម្រាប់រយៈពេលពីរឆ្នាំ (ឆ្នាំ២០២៤ និងឆ្នាំ២០២៥)។ ចំពោះតម្លៃថ្មីនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១៥ មករា ២០២៤ តទៅ។

តារាងតម្លៃថ្មីសម្រាប់សេវាប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត៖

 

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcqqYuNK9YmgVtzY3chNj-4834XXDE6olSYQB8tAhuIRRVm59pqeBIUReMawm08Uqe4V_KihnWqeE5u_hv03VXtj_LPRFQcLw31xpzrre4Ac8PkSeIJgipYbqseLusHcp1YYBB6-wHG-0gkiDVm7upmhSinfuUz_z8GY8wn-qNbFErYo3pAUsespcvctk/s1280/photo_2024-01-11_16-47-38%20(2).jpg