ពិតជារឿងដែលគួរឱ្យហួសចិត្ត មិននឹកស្មានដល់ បុគ្គលដែលទទួលបានការគោរពស្រលាញ់ពីមហាជនកាលពីឆ្នាំ២០០៥ ដែលគេឱ្យនាមថាជា “Buddha Boy” ត្រូវបានអាជ្ញាធរចាប់ខ្លួនពីបទរំលោភសេពសន្ថវៈទៅលើសិស្សស្រីម្នាក់កាលពីថ្ងៃទី១០ ខែមករាកន្លងទៅ បន្ទាប់ពីរូបលោកព្យាយាមគេចខ្លួនពីការឡោមព័ទ្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTVK6HbSZgetSsFPHpFwaBcRmOHhuyCFafqDyVzFQWTthr3yxUtNbY-tXZWimxE6Ap_sHLrKY63SGGh1vf-ydn-Uml1Qe0zvO58y5rDotlF8fK3ILa8AXet8rNXm0pcMOY7eyRGIQbyLQfZv5f8g22TJeWk2s_7sUVcL0z2YXZQGgv18wPGNEPNOoCZT0/s900/photo_2024-01-11_14-41-37.jpg

បុរសជនជាតិនេប៉ាល់ ដែលបានតាំងខ្លួនជា “ព្រះពុទ្ធ” ត្រូវបានប៉ូលីសចាប់ខ្លួននោះ មានឈ្មោះថា Ram Bahadur Bomjan អាយុ ៣៣ ដែលត្រូវបានមនុស្សជាច្រើនគោរពនិងជឿថាជាព្រះពុទ្ធចាប់ជាតិ ដោយសារភាពល្បីល្បាញរបស់គាត់កាលពីឆ្នាំ ២០០៥ ក្នុងការអង្គុយធ្វើសមាធិដោយគ្មានចលនាអស់រយៈពេលជាច្រើនខែ និងការធ្វើដំណើរទៅកាន់ព្រៃ រួមទាំងមិនមានការបរិភោគអាហារ ទឹក ភេសជ្ជៈ ឬគេងឡើយ។ ជារៀងរាល់ថ្ងៃមុនការចាប់ខ្លួន ក៏មានមហាជនជាច្រើនប្រហែល ៣,០០០ នាក់ តែងតែបានមកចូលរួមធម្មទេសនារបស់គាត់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQufKdEdEO9AvBznhFsjypwHHefdOsoOJsj-C4aawM2QiAG6oUDefsywyuGwty4j8Dijuuq9HvMs7tfOvMkokg4pn2I871ejuK_VbYBra3km_1xGDqSOEGKsKK9gDLx6V3W3O9AxaTUHgiQJS9B0AxBWVPDp8rS9tB8mWMKj6u7jP3A5hduxub3641wh8/s900/photo_2024-01-11_14-41-46.jpg

ទោះជាយ៉ាងណាក៏ដោយបុរសនោះ បច្ចុប្បន្នត្រូវបានប៉ូលីសចាប់ខ្លួននៅគេហដ្ឋានរបស់លោកតែម្តង ជាមួយនឹងការរឹបអូសបានផងដែរនូវ ទូរសព្ទដៃមួយចំនួនធំ កុំព្យូទ័រយួរដៃ និងថេបប្លេត សរុបចំនួន ៥ គ្រឿង និងលុយសុទ្ធចំនួន ២០០,០០០ រូពីនេប៉ាល់ (ប្រហែល ១,៥០០ ដុល្លារអាមេរិក) ដោយប៉ូលីសបាននិយាយថា លោក Bumjan ក៏កំពុងចង់រត់គេចខ្លួនដែរ ប៉ុន្តែគាត់គេចមិនបានសម្រេចនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_2IHTvrml5lTNxjK-QVD_D1p0v33SJXGUgIyJPfHDEr8wKPF-oY-9KKT-iqvIo1KFffHbmBFUJQabRS81enKFG7ArlQCo4p-gNmMuN-j4JlYmuMa_cxxiGBQE3Pw2IMOxzuwlM-JiSHzuW1dFHWM9SnCBLOhXlFNgczavi7Ap38pPwVnLHRdeHKrClgI/s1280/photo_2024-01-11_14-41-19.jpg

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៤ ប៉ូលីសបានចាប់ខ្លួនលោកពីបទរំលោភសេពសន្ថវៈទៅលើសិស្សស្រីម្នាក់ ដែលជាអ្នកសិក្សានៅវត្តអារ៉ាម ក្នុងតំបន់បារ៉ា ភាគខាងត្បូងនៃ Kathmandu ប្រទេសនេប៉ាល់។
ការចាប់ខ្លួនបុរសជនជាតិនេប៉ាល់ម្នាក់ ដែលមនុស្សគ្រប់គ្នាបានគោរព និងជឿថាគឺជាព្រះពុទ្ធចាប់ជាតិនោះ “Buddha Boy ” គឺបានក្លាយជាប្រធានបទដ៏ចម្រូងចម្រាស់មួយក្នុងសង្គមនេប៉ាល់ផងដែរ។ ទោះបីជាយ៉ាងណា លោក Bumjan មិនមានប្រវត្តិច្បាស់លាស់នោះទេ ដោយសព្វថ្ងៃប៉ូលីសកំពុងធ្វើការស៊ើបអង្គេតបន្ថែមទៀត៕