ឆ្នេរសមុទ្រដ៏ស្រស់ត្រកាល បរិស្ថានស្អាត ព្រមជាមួយនឹងផ្លូវធ្វើដំណើរក៏កាន់តែមានភាពងាយស្រួល ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិនិងអន្តរជាតិជាហូរហែរនោះ ប្រាកដណាស់ថាជាឆ្នេរសមុទ្រក្នុងទឹកដីខេត្តព្រះសីហនុនៃប្រទេសកម្ពុជា។ ប៉ុន្តែយ៉ាងណាមិញ សកម្មភាពមួយចំនួននាពេលកន្លងមកនៅតាមបណ្តោយឆ្នេរសមុទ្រ ជាពិសេសគឺការប្រើប្រាស់ឧបករណ៍បំពងសំឡេងតាមរយៈការស្តាប់ឬច្រៀងខ្លាំងៗហួសហេតុពេក ដោយពុំខ្លាចអ្នកដទៃ នឹងត្រូវបានហាមឃាត់និងចាត់វិធានការ។khmernews: ឆ្នេរសមុទ្រ ក្នុងប្រទេសកម្ពុជា

កាលពីថ្ងៃទី១០ ខែមករាថ្មីៗនេះ បើយោងទៅតាមគណនីហេ្វសបុកមួយ ដែលមានឈ្មោះថា «ប្រជាជន ខេត្តព្រះសីហនុ» គឺបានប្រកាសអំពីការហាមឃាត់នៃការប្រើប្រាស់ឧបករណ៍បំពងសម្លេង(ធុងបាស)ខ្លាំងៗពេក ដែលនាំឲ្យមានការបង្ករនូវសម្លេងរំខានទៅកាន់អ្នកទេសចរណ៍ផ្សេងទៀតនៅជុំវិញខ្លួន។

នៅតាមបណ្តោយឆ្នេរសមុទ្រ ការប្រើប្រាស់ឧបករណ៍បំពងសម្លេងគឺមិនមានការហាមឃាត់នោះទេ ប៉ុន្ដែអាចចាក់ស្តាប់បានក្នុងកម្រិតមួយជាការកំដរតែប៉ុណ្ណោះ និងមិនត្រូវឮខ្លាំងៗពេកទេ ព្រោះនេះគឺជាក្រមសីលធម៌ ក៏ដូចជាការគោរពដល់សិទ្ធិអ្នកដទៃ ។ក្រៅ​ពី​ទៅ​វត្ត ​ពលរដ្ឋ​ខ្មែរ​ ទៅ​កំសាន្ត​ក្នុង​ស្រុក ​និង​ខ្លះ​ទៀត  ​ចេញ​ទៅ​ក្រៅ​ប្រទេស

ក្នុងករណីដែលមានសកម្មភាពចាក់ចម្រៀងឬច្រៀងលឺៗនឹងត្រូវបានហាមឃាត់ និងធ្វើការណែនាំភ្លាមៗ ហើយបើករណីនេះនៅតែបន្ដ រដ្ឋបាលក្រុងនឹងចាត់វិធានការដកហូតយកមករក្សាទុកជាបណ្ដោះអាសន្ន។

សូមបញ្ជាក់ផងដែរថា នាពេលកន្លងមកអាជ្ញាធរខេត្ត ធ្លាប់បានជម្រាបជូនរួចមកហើយថា រដ្ឋបាលខេត្តបានចាត់ឱ្យអាជ្ញាធរក្រុង ចុះធ្វើសណ្តាប់ធ្នាប់នៅតាមដងឆ្នេរ ជាពិសេស ណែនាំដល់ម្ចាស់ភោជនីយដ្ឋាន ម្ចាស់អាជីវកម្មលក់ដូរកន្លែងកម្សាន្តនានា ដោយបានផ្សព្វផ្សាយ និងណែនាំពួកគាត់រហូតថា មិនអនុញ្ញាតឱ្យប្រើសំឡេងដែលរំខានទេ។ ប៉ុន្តែនេះមិនបានន័យថា គ្រាន់តែគេស្តាប់ភ្លេងក៏មិនបាននោះទេ ស្តាប់បាន ប៉ុន្តែគឺស្តាប់នៅក្នុងកម្រិតមួយដែលគោរពដល់អ្នកដទៃ។ពលរដ្ឋកម្ពុជាជាង១,២លាននាក់ចេញដើរកម្សាន្តឱកាសថ្ងៃសម្រាកបុណ្យភ្ជុំបិណ្ឌ -  ក្រសួងព័ត៌មាន

ជាចុងក្រោយ រដ្ឋបាលខេត្តព្រះសីហនុក៏សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ទាំងអស់ កុំយកឆ្នេរសមុទ្រធ្វើជាទីកន្លែងចាក់បាស់ ចម្រៀងលឺៗ ឬច្រៀងកំសាន្ដលឺៗ ព្រោះថាឆ្នេរសមុទ្រជាកន្លែងសម្រាកលំហែកាយសម្រាប់សាធារណជនទូទៅ៕