ប្រទេសអាហ្សង់ទីន ៖ លោក Pablo Novak អាយុ៩៣ឆ្នាំ ត្រូវបានគេស្គាល់ថា ជាបុរសឯកោបំផុតនៅលើពិភពលោក បន្ទាប់ពីលោកបានរស់នៅទីក្រុង Epecuen ឬទីក្រុងខ្មោច ប្រទេសអាហ្សង់ទីន អស់រយៈពេល២៥ឆ្នាំ ។ កាលពី៤០ឆ្នាំមុន ទឹកជំនន់បានលិចទីក្រុងនេះយ៉ាងខ្លាំងអស់រយៈពេលយ៉ាងយូរ ហើយធ្វើឱ្យមនុស្សម្នានាំគ្នាផ្លាស់ប្តូរទីលំនៅទៅរស់នៅទីក្រុងផ្សេងវិញ ។Meet Argentina's loneliest man | CNN

ក្នុងបទសម្ភាសន៍មួយកាលពីឆ្នាំ២០១៥ លោក Pablo Novak និយាយថា ភរិយារបស់លោកមិនបានមករស់នៅទីក្រុងនេះជាមួយលោកទេ ហើយនាង និងកូនៗបានរស់នៅទីក្រុងជិតនេះ ។ លោកបន្តថា ផ្ទះរបស់លោកមានទំហំតូច និងសុទ្ធតែធូលី ហើយកៅអីអង្គុយវិញមានសភាពចាស់ទ្រុឌទ្រោម ។ លោកមានកាសែតចាស់ៗសម្រាប់អាន ហើយផ្ទះលោកគ្មានភ្លើងអគ្គិសនីទេ ។ លោកមានទម្លាប់រស់នៅម្នាក់ឯងបែបនេះ ហើយជារៀងរាល់ថ្ងៃ លោកបានដើរទៅបរិវេណក្បែរៗទីក្រុងជាមួយឆ្កែរបស់លោក ។

លោក Pablo Novak និយាយថា ៖ «ខ្ញុំត្រឡប់មករស់នៅទីនេះ ដើម្បីរស់នៅជាមួយហ្វូងសត្វរបស់ខ្ញុំ ហើយខ្ញុំមិនធ្លាប់ចេញទៅណាទេ ដោយខ្ញុំរស់នៅម្នាក់ឯងពេញ១ថ្ងៃ ។ ខ្ញុំរីករាយក្នុងជីវិត ដោយការដើរឆ្លងកាត់អគារបាក់បែកក្នុងទីក្រុង Epecuen » ។Pablo Novak: Vivir solo y feliz junto a las ruinas de un apocalipsis

ទីក្រុង Epecuen ស្ថិតនៅទិសនិរតីនៃទីក្រុង Buenos Aires របស់ប្រទេសអាហ្សង់ទីន ។ កាលពីមុន ទីក្រុងនេះធ្លាប់មានមនុស្សរស់នៅចំនួន២.០០០នាក់ ហើយវាជារមណីយដ្ឋានមាត់បឹងដ៏ពេញនិយមមួយដែលបានទាក់ទាញភ្ញៀវទេសចរមកលេងទឹកដ៏ថ្លានៅទីនេះ ចំនួន២ម៉ឺននាក់ក្នុង១ឆ្នាំ ។ អ្នកខ្លះជឿថា ពេលមកទីនេះ ធ្វើឱ្យពួកគេជាសះស្បើយពីជំងឺផ្សេងៗ ។PABLO NOVAK: “YO NACÍ ACÁ, LO VI MORIR Y ACÁ QUIERO MORIR YO TAMBIÉN”

នៅខែវិច្ឆិកា ឆ្នាំ១៩៨៥ ទីក្រុងនេះបានជួបនឹងគ្រោះមហន្តរាយដ៏ខ្លាំងក្លា គឺមានភ្លៀងធ្លាក់ខ្លាំងបណ្តាលឱ្យបាក់ទំនប់ ហើយក្នុងរយៈពេលត្រឹមតែ២សប្តាហ៍ប៉ុណ្ណោះ ទឹកជំនន់ក៏បានជន់លិចទីក្រុងទាំងមូលឱ្យនៅក្រោមទឹក ។ ហេតុនេះ អ្នកស្រុកទាំងអស់បាននាំគ្នាជម្លៀសចេញទៅរស់នៅទីក្រុងផ្សេង ហើយមិនត្រឡប់មករស់នៅទីនេះទៀតទេ ។ ប៉ុន្តែលោក Pablo Novak បានត្រឡប់មករស់នៅទីនេះម្តងទៀត កាលពី២៥ឆ្នាំមុន ។PABLO NOVAK: “YO NACÍ ACÁ, LO VI MORIR Y ACÁ QUIERO MORIR YO TAMBIÉN”

លោក Pablo Novak បានរស់នៅក្នុងផ្ទះមួយដែលគេបោះបង់ចោល និងមានស្មៅដុះជុំវិញ ។ ហេតុនេះ លោកបានក្លាយជាពលរដ្ឋតែម្នាក់គត់ដែលរស់នៅទីក្រុង Epecuen ។ លោកប្រាប់ថា ៖ «ខ្ញុំធ្លាប់ឃើញការរីកចម្រើនរបស់ទីក្រុងនេះ ហើយខ្ញុំក៏បានឃើញទីក្រុងនេះក្លាយជាទីក្រុងខ្មោច និងមានសភាពស្ងាត់ជ្រងំ ។ ការរស់នៅទីនេះស្ងប់ស្ងាត់ និងគ្មានអ្វីមករំខានខ្ញុំទេ» ៕