តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសដែលផ្តើមចេញពីការប្រកួតកម្មវិធី Beat The Best និងបានក្លាយជាម្ចាស់ពានលោក សួ វិចិត្រ បានផ្តាំផ្ញើទៅដល់អ្នកជំនាន់ក្រោយដែលត្រៀមខ្លួនប្រកួតចម្រៀងកម្មវិធីនេះសម្រាប់រដូវកាលថ្មីថា មិនត្រឹមតែមានសំឡេងនិងរូបសម្រស់តែមួយមុខទេប៉ុន្តែក៏ត្រូវមានចំណុចនេះផងដែរទើបជាទុននាំសំណាង។May be an image of 1 person, suit and batik-print clothing

គិតមកទល់ពេលនេះតារាចម្រៀង សួ វិចិត្រ បានក្លាយជាតារាចម្រៀងពេញសិទ្ធជាមួយផលិតកម្មដ៏ធំក្នុងប្រទេសអស់រយៈពេលជិត២ឆ្នាំមកហើយ ពីអ្នកចម្រៀង Cover តាមបណ្តាញសង្គមក្លាយជាម្ចាស់ពានកម្មវិធីពេញនិយម Beat The Best។ ក្នុងរយៈពេលជិត២ឆ្នាំមកនេះដ្បិតថាមិនស្រស់បំព្រងទាំងស្រុងតែអាចនិយាយបានថា សួ វិចិត្រ ក៏ស្ថិតក្នុងចំណោមតារាចម្រៀងដែលមានប្រជាប្រិយភាពខ្លាំងដែរដោយសារតែលោកមានសំឡេងមុតមាំ ខ្លាំងក្នុងចំណោមអ្នកខ្លាំង។May be an image of 1 person

បទចម្រៀងរបស់ សួ វិចិត្រ ទម្លាក់នៅលើទីផ្សារកន្លងមកនេះឃើញថាមានការគាំទ្រគួរឱ្យកត់សម្គាល់ ដូចជាបទ «កុំធ្វើជាយំជំនួសបង» ,«ជួបមនុស្សសម្តែង» , «ឯណាពាក្យស្មោះ», «លង់នឹងមេម៉ាយ» និងបទជាច្រើនទៀត។No photo description available.

ទន្ទឹមនឹងមានបទចម្រៀងល្បីៗនិងលេចមុខតាមកម្មវិធីប្រគំតន្រ្តីនានា ឆ្លៀតក្នុងឱកាសកម្មវិធីដែលខ្លួនធ្លាប់បានប្រលងរហូតបានក្លាយជាម្ចាស់ពាននោះ សួ វិចិត្រ បានផ្តាំផ្ញើចំណុចមួយចំនួនដល់អ្នកជំនាន់ក្រោយត្រៀមប្រកួតចម្រៀង។ សួ វិចិត្រ បានលើកឡើងនៅលើបណ្តាញសង្គមថា «បេក្ខជនដែលចង់ចូលរួមប្រលង Beat The Best មិនត្រឹមតែមានសំឡេងនិងរូបសម្រស់ទេ យ៉ាងណាត្រូវមានវិន័យល្អ គោរពពេលវេលា នោះអ្នកនឹងសំណាងល្អក្នុងការប្រលង»។No photo description available.

កន្លងមកនេះតារាចម្រៀង ពេជ្រ សោភា និង លោក ណុប បាយ៉ារិទ្ធ ក៏ធ្លាប់បានលើកឡើងដែរថា ភាពជោគជ័យរបស់អ្នកសិល្បៈមិនមែនពឹងផ្អែកលើសមត្ថភាពតែមួយមុខនោះតែត្រូវមានអត្តចរិតល្អ មិនក្អេងក្អាង ទើបឈរជើងលើវិថីសិល្បៈបានយូរ។

សូមរម្លឹកផងដែរថា សួ វិចិត្រ គឺជាអ្នកខេត្តពោធិ៍សាត់បានក្លាយជាម្ចាស់ពាន Beat The Best កាលពីខែមីនា ឆ្នាំ២០២២។ ទឹកដមសំឡេងរបស់លោកសូម្បីតែរៀមច្បង សួស វីសា បានពោលសរសើរលោកចំៗនៅកណ្តាលឆាកកម្មវិធីប្រគំតន្រ្តីមួយថាសំឡេងម្ចាស់ពានរូបនេះមានសំឡេងពីរោះទោះបីជាច្រៀងផ្ទាល់គឺដូចចាក់ឌីសតែម្តង៕