ពោតបារាំងគឺជាបន្លែដែលគេដាំដុះនៅក្នុងអាកាសធាតុក្តៅ និងត្រូពិកដូចជានៅអាហ្វ្រិក និងអាស៊ីខាងត្បូង។ ពោតបារាំងមានពីរពណ៌គឺក្រហម និងបៃតង ដោយពូជទាំងពីរមានរសជាតិដូចគ្នាហើយពោតបារាំងពណ៌ក្រហមនឹងប្រែទៅជាពណ៌បៃតងនៅពេលចម្អិន។ ដូច្នេះតើវាមានអត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាព? អត្ថប្រយោជន៍របស់ពោតបារាំងរួមមាន៖

១.ជួយកាត់បន្ថយជាតិស្ករក្នុងឈាម សាកសមសម្រាប់អ្នកជំងឺទឹកនោមផ្អែម និងអ្នកដែលកំពុងគ្រប់គ្រងជាតិស្ករ និងគ្រប់គ្រងទម្ងន់។

២.កាត់បន្ថយការទល់លាមក ព្រោះវាមានផ្ទុកជាតិស្លេសដែលជួយបន្ទន់លាមក ហើយវាក៏មានជាតិសរសៃអាហារដែលល្អសម្រាប់ចលនាពោះវៀនផងដែរ។Okra | BBC Good Food

៣.កាត់បន្ថយកូលេស្តេរ៉ុលក្នុងខ្លួន ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺ រលាកក្រពះ ឬរលាកស្រទាប់ក្រពះ និងការរលាកនៃពោះវៀន។

៤.អ្នកណាដែលមានជំងឺក្រពះ ការទទួលទានពោតបារាំង ជាមួយនឹងទឹករំអិលថ្លា និងស្អិតក៏ជួយបិទបាំងដំបៅក្រពះផងដែរ។Okra 200g - Jessica's Filipino Foods

៥.ពោតបារាំងឆ្អិនជាមួយអំបិល អាចបំបាត់រោគសញ្ញានៃការចាល់អាស៊ីត។ ដូច្នេះជាតិ folate ខ្ពស់ ដែលជួយពង្រឹងកោសិកាឈាមក្រហម និងចាំបាច់សម្រាប់ការលូតលាស់របស់ទារកក្នុងផ្ទៃ ហើយវាក៏ល្អសម្រាប់ស្ត្រីមានផ្ទៃពោះផងដែរ។

៦.ពោតបារាំងសម្បូរវីតាមីន C និង K ដែលវីតាមីន C ល្អចំពោះប្រព័ន្ធការពាររាងកាយ និងវីតាមីន K សំខាន់ចំពោះកំណកឈាម។ លើសពីនេះវាមានជាតិកាឡូរីទាប តែមានប្រូតេអ៊ីន និងជាតិកាកសរសៃច្រើន។Fried Okra - Culinary Hill

៧.ជួយកាត់បន្ថយហានិភ័យជំងឺបេះដូង ដោយសារតែពោតបារាំងមានជាតិរំអិល នៅពេលដែលចូលទៅក្នុងខ្លួន វានឹងផ្សំគ្នាជាមួយជាតិកូលស្តេរ៉ុលអំឡុងពេលកំពុងរំលាយ ហើយវានឹងចេញមកក្រៅវិញដោយមិនធ្វើឱ្យរាងកាយស្រូបយកបានទេ។

៨.ជួយប្រឆាំងនឹងជំងឺមហារីក និងកាត់បន្ថយជាតិស្ករក្នុងឈាម ដោយសារប្រូតេអ៊ីនជាច្រើនក្នុងពោតបារាំង ដែលហៅថា Lectins អាចទប់ស្កាត់ការលូតលាស់កោសិកាមហារីកក្នុងរាងកាយបាន។ លើសពីនេះការធ្វើពិសោធន៍ក៏បានបង្ហាញថាញ៉ាំពោតបារាំងក៏អាចជួយកាត់បន្ថយជាតិស្ករក្នុងឈាមបានផងដែរ៕How to Work With Okra Slime, Not Against It | Bon Appétit