កាលពីថ្ងៃទី២-៣ ខែមករា ឆ្នាំ២០២៤ នៅតាមបណ្តាទីផ្សារ និងផ្ទះលក់ទំនិញសំខាន់ៗ ក្នុងខេត្តកែប ពោធិ៍សាត់ ស្វាយរៀង ព្រៃវែង និងរាជធានីភ្នំពេញ មន្ត្រីស៊ើបអង្កេតនិងជាមន្ត្រីអធិការកិច្ចម្ហូបអាហារនៃសាខារាជធានីខេត្តខាងលើ បានខិតខំបន្តអនុវត្តតួនាទីដ៏សំខាន់របស់ខ្លួនក្នុងការពិនិត្យគុណភាពចំណីអាហារនិងផលិតផលនានាដែលបានដាក់លក់នៅលើទីផ្សារ ដើម្បីធានាបានថាទំនិញគ្រប់ប្រភេទពិតជាមានសុវត្ថិភាពទៅកាន់ប្រជាពលរដ្ឋ នៅពេលដែលពួកគេយកទៅប្រើប្រាស់។May be an image of 9 people, chess and text

ក្នុងការត្រួតពិនិត្យនេះ ក្រុមមន្ត្រីជំនាញទាំងអស់បានយកចិត្តទុកដាក់ត្រួតពិនិត្យគុណភាព សុវត្ថិភាពលើទំនិញចម្រុះគ្រប់ប្រភេទ ដែលជាលទ្ធផលបានរកឃើញទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាពសរុបចំនួន ៥១.២៤៨គីឡូក្រាម រួមមាន ទឹកដោះគោខាប់ តែកញ្ចប់ តំណាប់ជាដើម ហើយក៏បានដកហូតយកមករក្សាទុកនៅទីស្នាក់ការសាខា។May be an image of 2 people, newsstand and text

ជាមួយគ្នានេះដែរ មន្ត្រីជំនាញក៏បានបន្តអប់រំបញ្ជ្រាបការយល់ដឹងដល់អាជីវករអំពីច្បាប់និងបទប្បញ្ញត្តិនានា ដែលអគ្គនាយកដ្ឋាន ក.ប.ប. កំពុងអនុវត្ត ដើម្បីចៀសវាងការប្រព្រឹត្តបំពាន នាំឱ្យត្រូវប្រឈមចំពោះមុខច្បាប់ និងបានចែកជូននូវផ្ទាំងរូបភាពផ្សព្វផ្សាយ (Poster) អំពីសុវត្ថិភាពម្ហូបអាហារចំនួន ៧៧ផ្ទាំង និងខិត្តប័ណ្ណស្តីពីកិច្ចការហាឡាលចំនួន ២១សន្លឹកផងដែរ៕May be an image of 2 people, newsstand and textMay be an image of 1 person, newsstand and textMay be an image of 3 people, newsstand and textMay be an image of 2 people, newsstand and text