ភ្នំពេញ៖ ទំនាក់ទំនងអាជីវកម្ម ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសឥណ្ឌូណេស៊ី ក្នុងរយៈពេល ១១ខែដំបូងនៃឆ្នាំ២០២៣ បានកើនឡើងទ្វេដង ដែលទំហំតម្លៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឈានដល់ជិត ១ពាន់លានដុល្លារអាមេរិក។

យោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (GDCE) បានឱ្យដឹងថា បច្ចុប្បន្នប្រទេសឥណ្ឌូនេស៊ី គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៦ របស់កម្ពុជា។ ជាមួយគ្នានេះ ស្ថិតិពាណិជ្ជកម្មទំនិញអន្តរជាតិរបស់នាយកដ្ឋានបង្ហាញថា ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរក្នុងអំឡុងពេលនេះឈានដល់ ៩៦៥.២៤ លានដុល្លារអាមេរិក គឺកើនឡើង ១៦.៣% បើធៀបទៅនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២២កន្លងមក ដែលទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរគឺមានត្រឹមតែ ៨៣០.២៤ លានដុល្លារ។Exports to Indonesia up over 100% | Phnom Penh Post

នៅចន្លោះខែមករាដល់ខែវិច្ឆិកាឆ្នាំ ២០២៣ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសឥណ្ឌូនេស៊ីមានចំនួន ៧០.៥៦ លានដុល្លារ កើនឡើង ១១១.៧% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ គឺបានត្រឹមតែ ៣៣.៣៣ លានដុល្លារប៉ុណ្ណោះ។ រីឯការនាំចូលរបស់កម្ពុជាពីប្រទេសឥណ្ឌូនេស៊ីវិញមានចំនួន ៨៩៤.៦៨ លានដុល្លារ ដែលបានកើនឡើង ១២.៣% ពី ៧៩៦.៩១ លានដុល្លារ កាលពីឆ្នាំមុន ។

លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបាននិយាយកាលពីថ្ងៃទី៣១ ខែធ្នូថា ការកើនឡើងជាលំដាប់នៃបរិមាណនៃការនាំចេញ និងនាំចូលរវាងប្រទេសទាំងពីរយើងនេះ គឺបណ្តាលមកពីទំនាក់ទំនងទ្វេភាគីរឹងមាំ និងការចូលរួមពីវិស័យឯកជន។Cambodia's exports to Indonesia jump 112 percent - Khmer Times

លោកបានបន្ថែមថា “ដោយសារប្រទេសឥណ្ឌូណេស៊ីជាប្រទេសដែលមានប្រជាជនច្រើន តម្រូវការអាហារដូចជាអង្ករ និងផលិតផលកសិកម្មអាចមានកម្រិតខ្ពស់ ដែលបង្ហាញពីឱកាសរបស់កម្ពុជាក្នុងការជំរុញផលិតកម្មក្នុងស្រុកសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងប្រទេសឥណ្ឌូនេស៊ី”។

លើសពីនេះ ប្រទេសឥណ្ឌូនេស៊ីក៏បានប្រកាសគាំទ្រហេដ្ឋារចនាសម្ព័ន្ធសន្តិសុខស្បៀងរបស់កម្ពុជា តាមរយៈការផ្តល់ជី និងការបណ្តុះបណ្តាលដល់ប្រជាកសិករ ដើម្បីឲ្យកម្ពុជារីកចម្រើនលើវិស័យកសិកម្មកាន់តែខ្លាំងផងដែរ៕Cambodia exports milled rice to Indonesia for 1st time - Khmer Times