នាថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ មានករណីឆេះយន្តហោះមួយគ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airline ខណៈយន្តហោះ បានចុះចតនៅលើផ្លូវរត់នៅឯអាកាសយានដ្ឋានហាណេដាក់ (Haneda) ក្នុងរដ្ឋធានីតូក្យូ។
ជុំវិញករណីនេះ អាជ្ញាធរជប៉ុនបានអះអាងថា យន្តហោះខាងលើនេះ ទំនងជាបានប៉ះទង្គិចគ្នាជាមួយនឹងយន្តហោះមួយគ្រឿងផ្សេងទៀតដែលគេសង្ស័យថាជាយន្តហោះរបស់ក្រុមមន្ត្រីឆ្មាំសមុទ្រ អំឡុងចុះចតនៅឯអាកាសយានដ្ឋានហាណេដាក់ (Haneda) ទើបបណ្តាលឱ្យមានការឆាបឆេះបាននេះ។
គួរបញ្ជាក់ថា នៅលើយន្តហោះនេះ មានមនុស្សសរុបចំនួន ៣៧៩នាក់ ដោយមានមនុស្ស៥នាក់បានបាត់បង់ជីវិនៅក្នុងហេតុការណ៍នេះ៕



ប្រភព៖ BBC










