រដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញសេចក្តីថ្លែងការណ៍មួយ ដោយសម្តែងការព្រួយបារម្ភអំពីស្ថានភាពនៅសមុទ្រខាងកើត ក៏ដូចជាអំពាវនាវឱ្យរក្សា និងលើកកម្ពស់ស្ថិរភាពដែនសមុទ្រនៅអាស៊ីអាគ្នេយ៍។

យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ានដែលបានប្រកាសកាលពីថ្ងៃទី ៣០ ខែធ្នូថា “យើងកំពុងមានការព្រួយបារម្ភអំពីការវិវត្តន៍ថ្មីៗនៅសមុទ្រខាងកើត” ។ ដូច្នេះនៅក្នុងសេចក្តីថ្លែងការណ៍នោះ រដ្ឋមន្ត្រីការបរទេសក៏បានអំពាវនាវដល់ភាគីនានា ជៀសវាងសកម្មភាពដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែស្មុគស្មាញ ហើយត្រូវដោះស្រាយជម្លោះដោយសន្តិវិធី នឹងឈរលើមូលដ្ឋាននៃការអនុលោមតាមគោលការណ៍ច្បាប់អន្តរជាតិដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ( UNCLOS) ឆ្នាំ ១៩៨២ ផងដែរ។Philippines slams China over vessels in disputed South China Sea waters -  SE Asia - The Jakarta Post

រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអាស៊ានក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តទាំងស្រុងនូវសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងប្តេជ្ញាធ្វើការយ៉ាងជិតស្និទ្ធដើម្បីសម្រេចបាននូវក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) នាពេលឆាប់ៗខាងមុខប្រកបដោយប្រសិទ្ធភាពយ៉ាងសំខាន់ និងស្របតាមច្បាប់អន្តរជាតិ។

អាស៊ានក៏សង្ឃឹមដែរថាកិច្ចសន្ទនាបែបនេះនឹងជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅលំហសមុទ្រក្នុងតំបន់។ នេះជាលើកទី ៥ ហើយដែលអាស៊ានបានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកអំពីបញ្ហាដែនសមុទ្រចាប់តាំងពីឆ្នាំ ១៩៩៥ និងជាលើកចុងក្រោយដែលអាស៊ានបានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកអំពីសមុទ្រខាងកើតគឺក្នុងឆ្នាំ ២០១៤៕ASEAN foreign ministers urge peace, restraint amid South China Sea tensions  | Philstar.com