នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ មេដឹកនាំគណបក្សប្រជាធិបតេយ្យប្រឆាំងរបស់កូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានគេចាក់ចំកញ្ចឹងក អំឡុងពេលទស្សនកិច្ចទៅកាន់ទីក្រុងកំពង់ផែ Busan។
បុរសជាជនសង្ស័យ ដែលបានវាយប្រហារទៅលើលោក Lee Jae-Myung មានវ័យចន្លោះពី៥០-៦០ឆ្នាំ ជាមនុស្សប្រុស ត្រូវបានឃាត់ខ្លួនភ្លាមៗនៅកន្លែងកើតហេតុ។បើតាមសក្សីបានឃើញហេតុការណ៍ បានឱ្យដឹងថា៖” បុរសជាជនសង្ស័យបើដើរមកបញ្ជ្រៀតចូល ដើម្បីសុំចូលទៅឈរនៅជិតលោក Lee Jae-Myung រួចក៏បានទារយកកាំបិតពីក្នុងហោប៉ៅ ធ្វើការចាក់ទៅលើលោក Lee Jae-Myung មួយកាំបិតចំក តែម្តង”។
ជុំវិញករណីនេះ អត្តសញ្ញាណជនសង្ស័យមិនត្រូវបានបង្ហាញឱ្យដឹងនោះ ហើយស្ថានភាពរបស់លោក Lee Jae-Myung ក៏មិនទាន់ដឹងច្បាស់ តើថាវាអាចប៉ះពាល់ដល់អាយុជីវិតឬក៏អត់នោះដែរ៕











