រដ្ឋបាលខេត្តកោះកុង បានរៀបកិច្ចប្រជុំត្រួតពិនិត្យ ទីតាំងសក្ដានុពលសម្រាប់រៀបចំអភិវឌ្ឍគំរោង តំបន់សេដ្ឋកិច្ចពិសេសបៃតង ( Green SEZ ) នៅខេត្តកោះកុង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា៖”គម្រោង Green SEZ គឺជាការបង្កើតនូវមជ្ឈមណ្ឌលផលិតទំនិញនាំចេញបែបបៃតង ទៅកាន់ទីផ្សារអន្តរជាតិ (Truly Green +1° Export Hub) ក្នុងគោលដៅជំរុញឱ្យ កម្ពុជាចាប់យកកាលានុវត្តភាពថ្មីនៃខ្សែច្រវាក់ផ្គត់ផ្គង់បៃតង នៃទីផ្សារសកលដើម្បី អាចទាក់ទាញវិនិយោគិនធំៗពីបរទេសនិងគាំទ្រទៅដល់ការធ្វើ ពិពិធកម្មសេដ្ឋកិច្ចជាតិ ។ រីឯសារៈសំខាន់នៃសមាសធាតុបៃតង គឺការប្រើប្រាស់ថាមពលកកើតឡើងវិញ ការគ្រប់គ្រងសំណល់ដោយចីរភាព និងការគិតគូរផ្នែកបរិស្ថាន ចក្រា (Circularity Elements)។
ចំពោះវិស័យគោលដៅសំខាន់ៗរួមមាន៖
• ឧស្សាហកម្មយានយន្ត (Automotives)
• គ្រឿងអេឡិចត្រនិច (Electronic Parts)
• និងវាយនភណ្ឌ- សម្លៀកបំពាក់ (Textiles)
ដោយឡែកទុនវិនិយោគ មានប្រមាណ ៤០០-៨០០ លានដុល្លារអាមេរិក ទម្រង់វិនិយោគ តាមយន្តការ PPP ក្នុងទម្រង់ជាក្រុមហ៊ុន វិនិយោគទុនរួមគ្នា (Joint Venture) រវាងរាជរដ្ឋាភិបាលនិងដៃគូឯកជន៕










