នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាស ផ្សព្វផ្សាយទាក់ទងនឹងច្បាប់ចរាចរណ៍ ទៅកាន់សាលាទាំងអស់នៅក្នុងខេត្ត ត្រូវតែគោរពតាម ដើម្បីសុវត្ថិភាពសិក្សានុសិស្ស ដែលប្រើមធ្យោបាយទៅសាលា ដោយខ្លួនឯងតាមរយៈម៉ូតូ។

នៅក្នុងនោះ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ បានលើកឡើង៦ចំណុច៖

១.សិស្សានុសិស្សត្រូវពាក់មួកសុវត្ថិភាពជាប់ជាប្រចាំ នៅពេលជិះម៉ូតូ
២.បើសិស្សណាដែលមិនពាក់មួកសុវត្ថិភាពមកសាលារៀន ពេលចេញទៅផ្ទះវិញ នាយកសាលា មិនត្រូវអនុញ្ញាតឱ្យសិស្សចេញពីសាលារៀនឡើយ លុះត្រាតែអាណាព្យាបាលយកមួកសុវត្ថិភាព មកឱ្យកូនទើបអនុញ្ញាតឱ្យចេញ
៣.លោកនាយក នាយិកាសាលា និងលោកគ្រូ អ្នកគ្រូ ត្រូវណែនាំសិស្សអំពីច្បាប់ចរាចរណ៍នេះ នៅរាល់ពេលគោរពទង់ជាតិ និងក្នុងថ្នាក់ជាប់ជាប្រចាំ
៤.មាតា បិតា អ្នកអាណាព្យាបាលសិស្ស សូមមេត្តាជួយដាស់តឿនកូនរាល់ថ្ងៃ មិនឱ្យកូនជិះម៉ូតូក្នុងល្បឿនលឿន មិនត្រូវវ៉ាជែងខុសច្បាប់ចរាចរណ៍ និងណែនាំឱ្យកូនពាក់មួកសុវត្ថិភាពជាប្រចាំរាល់ពេលធ្វើដំណើរ
៥.ចាប់ពីថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣នេះតទៅ សូមលោកនាយក នាយិកាសាលា ពង្រឹងច្បាប់ចរាចរណ៍ និងឥរិយាបថ ដល់សិស្សានុសិស្ស នៅពេលគោរពទង់ជាតិជាប់ជាប្រចាំរៀងរាល់ថ្ងៃ។
៦.សូមក្មួយៗសិស្សានុសិស្សទាំងអស់ស្តាប់ការណែនាំរបស់ លោកគ្រូ អ្នកគ្រូ លោកនាយក/នាយិកាសាលា និងលោកឪពុកអ្នកម្តាយរបស់ក្មួយៗ

ជុំវិញការអនុវត្តន៍វិន័យនេះ ប្រហែលមានសាលាដែលស្ថិតនៅក្នុងខេត្តព្រះសីហនុតែប៉ុណ្ណោះ ដោយមិនទាន់មានមន្ទីអប់រំ ខេត្តផ្សេងចេញសេចក្តីប្រកាសនៅឡើយនោះទេ៕

May be an image of text