យោងតាមការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមដោយ Accor Arena បានឱ្យដឹងថា Lisa សមាជិកក្រុម BLACKPINK និងក្រុម Stray Kids , Maroon 5,រួមទាំងសិល្បករជាច្រើនផ្សេងទៀត នឹងចូលរួមក្នុងកម្មវិធី «Yellow Coin Concert» ដែលគ្រោងធ្វើនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។Lisa de BlackPink es la solista más escuchada del 2022 – El Heraldo de San  Luis Potosí.

«Yellow Coin Concert» គឺជាកម្មវិធីសប្បុរសធម៌មួយដែលរៀបចំឡើងដោយមូលនិធិមន្ទីរពេទ្យបារាំង ដឹកនាំដោយលោកស្រី Brigitte Macron ភរិយារបស់ប្រធានាធិបតីបារាំងលោក Emmanuel Macron (អេម៉ានូអេល ម៉ាក្រុង) ។ កាលពីឆ្នាំមុនសមាជិកទាំងអស់របស់ BLACKPINK ស្ថិតក្នុងបញ្ជីអ្នកចូលរួមផងដែរ ដែលធ្វើឱ្យមានការទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង។230903 Stray Kids Japan Twitter Update : r/straykids

កម្មវិធីសប្បុរសមួយនេះបានចាប់ផ្តើមតាំងពីឆ្នាំ១៩៨៩ មក ដោយមូលនិធិមន្ទីរពេទ្យបារាំងបាននឹងកំពុងដំណើរការ «យុទ្ធនាការប្រមូលកាក់ពណ៌លឿង» ស្ទើរតែរៀងរាល់ឆ្នាំនៅដើមខែមករា ដើម្បីរៃអង្គាសថវិកាជួយដល់កុមារ និងក្មេងជំទង់ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

យុទ្ធនាការនេះពាក់ព័ន្ធនឹងការប្រមូលកាក់ដែលតូចជាង១ អឺរ៉ូ ដើម្បីកែលម្អបរិយាកាសនៃមន្ទីរពេទ្យកុមារ ខណៈរយៈពេលរៃអង្គាសប្រាក់សម្រាប់ឆ្នាំ២០២៤គឺចាប់ពីថ្ងៃទី ១០ ខែមករា ដល់ថ្ងៃទី ៤ ខែកុម្ភៈ៕K-pop: Blackpink's Lisa face suspension on Weibo | CNN