ទីក្រុង Hue នៃប្រទេសវៀតណាមត្រូវបានគេចងចាំសម្រាប់រសជាតិកាហ្វេអំបិល ឬកាហ្វេ Hue មានតែមួយគត់លើពិភពលោក ដែលមិនអាចរកទិញបានពីកន្លែងផ្សេងបាន។ ថ្វីត្បិតតែកាហ្វេអំបិល (Hue) នេះ មិនចាស់ដូចកាហ្វេទឹកដោះគោទឹកកផ្សេងទៀតក៏ដោយ ក៏វាទទួលបានការចាប់អារម្មណ៍ខ្លាំង។ ខណៈឥឡូវនេះ កាហ្វេ Hue បានក្លាយទៅជាកាហ្វេដ៏ពេញនិយម ដែលបានទាក់ចិត្តទាំងប្រជាជនវៀតណាមនិងជនបរទេស។Salted coffee: A Hue specialty - VnExpress International

ភេសជ្ជៈជាមួយធាតុផ្សំដ៏ចម្លែកនេះ បានក្លាយជាមោទនភាពរបស់ប្រជាជន Hue ក៏ដូចជាជនជាតិវៀតណាមគ្រប់រូប។ មនុស្សជាច្រើននិយាយថា ការមកលេងទីក្រុង Hue ដោយមិនបានភ្លក្សកាហ្វេអំបិលនេះ អ្នកនឹងមិនអាចយល់ពីភាពសម្បូរបែបនិងលក្ខណៈពិសេសប្លែកនៃភេសជ្ជៈក៏ដូចជាអាហារជនជាតិ Hue បានទេ។Salt Coffee – Strange Unique Drink of Hue | Leading Travel

ជាធម្មតា កាហ្វេអំបិលគឺជាភេសជ្ជៈដែលប្រជាជន Hue ផឹកនៅពេលព្រឹក។ រសជាតិប្រៃនៃអំបិលហាក់ដូចជាមិនឆ្ងាញ់ទេសម្រាប់មនុស្សគ្រប់គ្នា ប៉ុន្តែជាមួយនឹងកាហ្វេ Hue នេះវិញបានផ្សំកាហ្វេជាមួយនឹងអំបិលប្រកបដោយភាពប៉ិនប្រសប់ខ្ពស់ ដែលបានធ្វើឲ្យកាហ្វេមួយកែវនេះមានរសជាតិដ៏ជក់ចិត្ត រីឯក្លិនក្រអូបឈ្ងុយ គ្រាន់តែហិតក៏ស្រក់ទឹកមាត់ដែរសម្រាប់អ្នកដែលនិយមផឹកកាហ្វេ។Enjoy a unique salt coffee at Hue City - Go Explore Vietnam

អាថ៌កំបាំងក្នុងការធ្វើកាហ្វេអំបិល Hue ឱ្យបានឆ្ងាញ់នោះគឺគ្រឿងផ្សំត្រូវតែគណនាឲ្យបានត្រឹមត្រូវ ហើយពេលផ្សំចូលគ្នា មិនត្រូវផ្អែមពេក ឬប្រៃពេកទេ តែល្មមគឺគ្រប់គ្រាន់ហើយ។ រសជាតិចត់ល្មមនៃគ្រាប់កាហ្វេ ដែលលក្ខណៈពិសេសនៃកាហ្វេនេះវិញគឺចម្រាញ់និងកិនគ្រាប់កាហ្វេឲ្យក្លាយជាល្បាយ រួចឆុងភ្លាមៗ។Salt Coffee – Strange Unique Drink of Hue | Leading Travel

កាហ្វេអំបិលមួយពែងនេះ គឺត្រូវបានផ្សំឡើងជាមួយនឹងទឹកដោះគោដែលមានជាតិ fermented បន្តិច រួមជាមួយនឹងអំបិលតាមការកំណត់ទុករបស់ពួកគេ ដោយរបៀបឆុងកាហ្វេវិញគឺគេយកតម្រងកាហ្វេអាលុយមីញ៉ូមបុរាណមកច្រុះយកទឹកកាហ្វេ បន្ទាប់មកលាយគ្រឿងផ្សំទាំងនោះបញ្ចូលគ្នា រួចដាក់ទឹកកកជាការស្រេច ។ បើតាមការលើកឡើងរបស់អ្នកដែលបានភ្លក្សកាហ្វេនេះលើកដំបូង បានធ្វើឲ្យមានភ្ញាក់ផ្អើលគ្រប់ៗគ្នា ដោយមិនគិតថាពួកគេអាចទទួលបានរសជាតិដ៏ពិសេសបំផុតតាមរយៈកាហ្វេដ៏សាមញ្ញនេះនោះទេ។Salt Coffee: Cà Phê Muối – Vietnam Coracle – Independent Travel Guides to  Vietnam

រសជាតិចត់នៃកាហ្វេ Hue បង្កើនភាពក្រអូបដល់ចុងអណ្តាត បូករួមទាំងស្រទាប់ទឹកដោះគោដែលមានជាតិ fermented និងភាពប្រៃបន្តិចបន្តួចនៃកាហ្វេ បង្កើតបាននូវរសជាតិស្រទន់នៅក្នុងមាត់ ហាក់ពិសេសប្លែកខុសពីកាហ្វេដទៃផងដែរ៕