Masaka Kids Africana គឺក្រុមតន្ត្រីកុមារកំព្រានៅទ្វីបអាហ្រ្វិកបានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍បន្ទាប់ពីក្រុមតន្រ្តីនេះបានសម្តែងបទចម្រៀង Merry Christmast ដែលបានទាក់ទាញអ្នកទស្សនាជាច្រើន។ លើសពីនេះ វីដេអូ I Wanna Wish You A Merry Chrismast មានអ្នកចូលរាប់លាន ៦លានស្របពេលរដូវកាល Chrismast មកដល់។Masaka Kids Africana Dancing Happy Merry Christmas - YouTube

ក្រុមតន្ត្រីកុមារកំព្រានេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ រួមទាំងកុមារចំនួន ២៥ នាក់នៅក្នុងប្រទេសអ៊ូហ្គង់ដា អាហ្រ្វិកខាងកើត ដោយមានកុមារអាយុចាប់ពី ២ ឆ្នាំ ដែលភាគច្រើនពួកគេសុទ្ធតែជាក្មេងកំព្រាដោយសារសង្គ្រាម ទុរ្ភិក្ស និងជំងឺ។ នៅក្នុងវីដេអូសម្តែងនីមួយៗ ក្រុមនេះបានធ្វើឱ្យបេះដូងរបស់មនុស្សជាច្រើនបានរលាយដោយសារស្នាមញញឹម សម្លេងដ៏រស់រវើក និងក្បាច់រាំរបស់ពួកគេ។ ទោះបីជាមានជីវភាពលំបាក និងកុមារភាពក៏ដោយ កុមារទាំងនោះតែងតែចែកចាយថាមពលវិជ្ជមាន។ ខណៈពាក្យស្លោកក្រុមរបស់ពួកគេមានន័យថា «យើងជាអ្នករាំ យើងបង្កើតក្តីសុបិន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2ZS-9xf7D4MLT-kS4YWbFvjslIXgub9x_XWsTdPQUb2gXSeazicm_KP6w2apeqvax4R6A7PF0jCLuLuuAWuQAo6i6oEObrV2R9Dr0ZZoV8-r_QLLBoqGtG2eFi9sXkYvelzMddUeNj83bSbEfoLwJuCC8SHCHUW737X_Y77cfDCkKYf6cEuMT1yL6Igw/s2048/273165944_537687244384464_5543604394671222925_n.jpg

ក្រុមនេះបានបើកឆានែលយូធូបក្នុងឆ្នាំ ២០១៨ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលបច្ចុប្បន្នឈានដល់ការមើលសរុបជាង ៩៦១ លានដង។ ក្រៅពីការ Cover ឬសម្តែងក្បាច់រាំ ក្រុមនេះក៏បាននិពន្ធបទចម្រៀង និងអាល់ប៊ុមជាច្រើនដូចជា We Are the Stars, Grateful, Let’s Praise ដែលចេញនៅលើវេទិកាជាច្រើនរួមមាន Spotify, iTunes, Apple Music, amazon MP3 ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcoF3-4ZaNg-t6e5qjWd0PMJrJHa0cJNE_Bp65iQwPNttTYNzrn0Ljsb3jn4BzUdZew20yEOr32LVrQz4cOeQcNLg5ofAOPeAoaJ7Ihkf6NK55NIEhuNNarEgmpNe3rkhjJPDH_HfyUVuL1P1qzEpuHoM0VTCG_KBawI3OtYQHnnbCFIoC-zuu6xnLRIA/s2048/278571893_590438465776008_3890758451881525227_n.jpg

បទចម្រៀងទាំងអស់សុទ្ធតែមានសាច់ភ្លេងនិងទំនុកច្រៀងដ៏រីករាយ ជួយលើកទឹក ហើយគេហទំព័ររបស់ក្រុមតន្ត្រីណែនាំពួកគេថាជាតំណាងឱ្យកុមារទាំងអស់នៅទ្វីបអាហ្រ្វិក ដោយព្យាយាមបង្ហាញ និងអភិវឌ្ឍសមត្ថភាពរបស់ក្មេងជំនាន់ក្រោយ។

គួរបញ្ជាក់ថា អ៊ូហ្គង់ដា បច្ចុប្បន្នជាកន្លែងមួយដែលមានកុមារកំព្រាច្រើនជាងគេបំផុតក្នុងពិភពលោក ដែលមានមនុស្សជាង ២.៤ លាននាក់ ដោយសារជំងឺកូវីដ ជំងឺអេដស៍ ទុរ្ភិក្ស និងសង្រ្គាម៕nullhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU0CQTQXeMbeH3Nu0qOc9X0LC6Cufu9rnPVC41tXCM9ZUGJ3C_1iTx-8w0B3zuhJqPed1PIqbtViHxwfICYFxRV9yo5F56QuFCLZukDFvOLP2LGvnRr1Wsvset-pLjb8lQaNMjveAHZZFg7TLaFwtqQuJqep0nJYJFNmQlQ9cNO9u-KnQqgKs_SrkZM9Y/s2048/318135186_756291962523990_316546281395424017_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp5KbVsdaOdm-qI7O2fZb6QhldELMBnIUoVXOpHQENzO1Fa1-JCjx5EpEqnM2TfFV7xL1wHsQ-2f57Kf2asXLdaiEqV80l1_jSMeysHQK9IjHcY0PxsZGU77ycvVGruaMN6h0PX-qg4uIQ0jM5ZXyfmsILXHsNWcv5lyWXGNKIRDryH-y9qCUzpo5Qc2U/s2048/364712462_903018177851367_4240477470197211991_n.jpg