កងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យ ដែលបានឆាបឆេះសំណង់អគារ១កន្លែង នៅកំណាត់វិថីរដ្ឋសភាក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
នៅក្នុងប្រតិបត្តិការជួសង្គ្រោះនេះ មានការប្រើប្រាស់គ្រឿងចក្រស្ទូចវាយបុកទម្លាយជញ្ជាំងអគារ ជាមួយការប្រើប្រាស់រថយន្តទឹកបានបាញ់ទឹកពន្លត់នៅជាន់ទី៤ ដើម្បីកុំឱ្យរីករាលដាលដល់សំណង់នៅក្បែរនោះ។
គួរបញ្ជាក់ផងដែរថា ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣។ រហូតមកដល់ពេលនេះមានរយពេលជិត៣ថ្ងៃហើយ នៅមិនទាន់អាចគ្រប់គ្រងស្ថានការណ៍បាន១០០ភាគរយ នោះទេ ដោយមូលហេតុវិញ សមត្ថកិច្ចមិនទាន់អាចកំណត់បានឡើយ៕











