និស្សិតរាប់សិបនាក់ក្នុងប្រទេសកូរ៉េខាងត្បូងកំពុងទាមទារសំណងពីរដ្ឋាភិបាល បន្ទាប់ពីការប្រឡងចូលមហាវិទ្យាល័យដ៏សំខាន់មួយបានបញ្ចប់មុនរយៈពេល ៩០ វិនាទី (១នាទីកន្លះ)ដោយបញ្ជាក់ថាវាជាពេលវេលាដ៏មានន័យណាស់។

កាលពីថ្ងៃអង្គារទី១៩ ខែធ្នូ ឆ្នាំ២០២៣នេះ យ៉ាងហោចណាស់មានសិស្សចំនួន ៣៩ នាក់បានដាក់ពាក្យប្តឹងទៅតុលាការទីក្រុងសេអ៊ូល ដោយម្នាក់ៗទាមទារប្រាក់ចំនួន ២០ លានវ៉ុន (១៥ ០០០ ដុល្លារ) ជាប្រាក់ថ្លៃសងការសិក្សារយៈពេល១ឆ្នាំ ដើម្បីធ្វើការប្រឡងឡើងវិញនៅឆ្នាំក្រោយទៀត។South Korean students sue after teacher ends exam 90 seconds early :  r/nottheonion

ការធ្វើតេស្តចូលរៀននៅមហាវិទ្យាល័យដ៏ល្បីរបស់ប្រទេសកូរ៉េខាងត្បូង ដែលត្រូវបានគេស្គាល់ថា ស៊ុន អ៊ឹង ដែលជាការប្រឡងដ៏ពិបាកបំផុតមួយក្នុងពិភពលោក និងតម្រូវឲ្យមានការរត់ម៉ារ៉ាតុងរយៈពេលប្រាំបីម៉ោង។ ការដែលបានចូលរៀននៅសាកលវិទ្យាល័យនេះ មិនត្រឹមតែផ្តល់នូវការបង្រៀនដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ តែវាផ្សារភ្ជាប់ជាមួយនឹងទំនាក់ទំនងនាពេលអនាគតរួមមានទាំងអាជីព ឋានៈមុខមាត់ក្នុងសង្គម និងសូម្បីការរៀបអាពាហ៍ពិពាហ៍ជាមួយនរណាម្នាក់ ក៏អាស្រ័យទៅលើថាតើបុគ្គលម្នាក់នោះពិតជាបានរៀននៅសកលវិទ្យាល័យដ៏មានកិត្យានុភាពដែរ។

លទ្ធផលប្រឡងឆ្នាំនេះត្រូវបានចេញផ្សាយតាំងពីថ្ងៃទី ៨ ខែធ្នូ ហើយពាក្យបណ្តឹង ត្រូវបានប្តឹងកាលពីថ្ងៃទី១៩ ខែធ្នូ ដោយសិស្សយ៉ាងហោចណាស់ ៣៩ នាក់បានអះអាងថាកណ្តឹងបានបន្លឺឡើងមុនកំណត់ អំឡុងពេលប្រឡងមុខវិជ្ជាភាសាកូរ៉េដំបូងរបស់ពួកគេ។South Korean students sue government after teacher ends nine-hour exam 90  seconds early

នៅអំឡុងពេលនោះ សិស្សខ្លះបានតវ៉ាភ្លាមៗ ប៉ុន្តែអនុរក្សនៅតែបន្តយកឯកសាររបស់ពួកគេចេញទៅ។ បន្ទាប់មក អនុរក្សក៏បានទទួលស្គាល់កំហុស ហើយបានផ្តល់រយៈពេលមួយនាទីកន្លះត្រឡប់ទៅពួកគេវិញក្នុងអំឡុងពេលសម្រាកអាហារថ្ងៃត្រង់។ ពួកគេអាចបំពេញបានតែចន្លោះដែលនៅសល់ និងមិនអនុញ្ញាតឲ្យធ្វើការផ្លាស់ប្តូរចម្លើយដែលមានស្រាប់ជាដាច់ខាត។

ទីភ្នាក់ងារសារព័ត៌មាន Yonhap បានរាយការណ៍ថា សិស្សទាំងនោះបាននិយាយថា ពួកគេមានការខកចិត្តយ៉ាងខ្លាំង ដែលពួកគេមិនអាចផ្តោតលើការប្រឡងដែលនៅសេសសល់ ហើយក៏មានអ្នកខ្លះក៏បានបោះបង់ការប្រឡងចោល និងបានត្រឡប់មកផ្ទះវិញ។South Korea: Students sue after teacher ends exam 90 seconds early - BBC  News

ទោះជាយ៉ាងណា អាជ្ញាធរអប់រំមិនបានផ្តល់ការសុំទោស ឬការពន្យល់ណាមួយទេ ខណៈមេធាវីក៏បានចោទប្រកាន់ដោយបន្ថែមថា អនុរក្សបានប្រើឧបករណ៍ផ្ទាល់ខ្លួនជំនួសឱ្យនាឡិកាកំណត់របស់រដ្ឋ។

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលនិស្សិតប្ដឹងទៅលើការបញ្ឈប់ការប្រលងមុនកំណត់បែបនេះ។ ដោយកាលពីខែមេសា ឆ្នាំ២០២១នេះ តុលាការទីក្រុងសេអ៊ូលបានផ្តល់សំណងចំនួន ៧លានវ៉ុន ( ៥ ២៥០ ដុល្លារ) ដល់សិស្សបានប្តឹងការប្រឡង Suneung ដោយសារតែបានបញ្ឈប់ការប្រឡងរបស់ពួកគេមុនប្រហែល២នាទី។ រីឯកាលពីឆ្នាំ ២០១២វិញ បុរសម្នាក់នៅក្នុងប្រទេសចិនត្រូវបានកាត់ទោសព្យួររយៈពេល ១ ឆ្នាំ សម្រាប់ការបន្លឺកណ្ដឹងនិងបញ្ឈប់ការប្រឡងរបស់សិស្សមុនកំណត់(រយៈពេល ៤ នាទី ៤៨ វិនាទី) សម្រាប់ការប្រឡងចូលមហាវិទ្យាល័យថ្នាក់ជាតិមួយក្នុងខេត្ត Hunan ផងដែរ៕South Korea students sue after teacher ends exam 90 seconds early | The Week