ទិន្នន័យបានបង្ហាញកាលពីពេលថ្មីៗនេះបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើងបានធ្លាក់ចុះជាលើកទី៣ជាប់ៗគ្នានៅក្នុងឆ្នាំ ២០២២ ចំពេលមានទណ្ឌកម្មអន្តរជាតិ និងការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ដែលអូសបន្លាយតាំងពីឆ្នាំ២០២០មក។Kim Jong Un's Most Powerful Weapon Is Ready if U.S. Makes a 'Wrong Decision' - WSJ

បើយោងតាមទិន្នន័យពីស្ថិតិកូរ៉េបានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) ពិតប្រាកដរបស់កូរ៉េខាងជើងបានធ្លាក់ចុះ ៤.៥ ភាគរយក្នុងឆ្នាំ ២០២០ , បន្ទាប់មកធ្លាក់ចុះការធ្លាក់ចុះ ០.១ ភាគរយនៅឆ្នាំ ២០២១និងធ្លាក់ចុះ ០.២ ភាគរយទៀតកាលពីឆ្នាំ២០២២។ វិស័យផ្សេងៗក៏បានធ្លាក់ចុះជាលំដាប់ ដូចជាវិស័យរ៉ែនិងថាមពល ,ឧស្សាហកម្ម ,កសិកម្មនិងនេសាទ ជាដើម។North Korea says any US interference with its 'space assets' will be deemed 'declaration of war' | CNN

ទិន្នន័យបានបង្ហាញថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មកំពូលរបស់កូរ៉េខាងជើងដែល ទំនិញ ៩៦.៧ ភាគរយគឺជាការនាំចូលពីប្រទេសចិន បន្ទាប់មកគឺវៀតណាម ១ ភាគរយ និងអាហ្សង់ទីនមាន ០.៨ ភាគរយ។

កត្តាដែលបណ្តាលឲ្យប្រទេសនេះធ្លាក់ចុះជាលំដាប់ព្រោះតែប្រទេសកុម្មនីស្តនេះកំពុងតែប្រឈមមុខនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិសម្រាប់កម្មវិធីអាវុធរបស់ខ្លួន និងបានបិទព្រំដែនរបស់ខ្លួនចាប់ពីខែមករា ឆ្នាំ ២០២០ ដល់ខែកញ្ញា ឆ្នាំ ២០២៣ ដើម្បីការពារការរីករាលដាលនៃ COVID-19។Mattis: North Korea a 'clear and present danger' to world | The Times of Israel

ទិន្នន័យក្នុងឆ្នាំ២០២២បង្ហាញថាប្រជាជនកូរ៉េខាងជើងមានត្រឹមតែពាក់កណ្តាលកូរ៉េខាងត្បូង គឺមានចំនួន ២៥.៧ លាននាក់ បើធៀបនឹង ៥១.៦៧លានរបស់ប្រទេសកូរ៉េខាងត្បូង។ បុរសកូរ៉េខាងជើងមានអាយុសង្ឃឹមរស់បាន៧១,៩ឆ្នាំកាលពីឆ្នាំមុន ខណៈស្ត្រីត្រូវបានគេរំពឹងថានឹងរស់ដល់៧៨,៣ឆ្នាំ។ បើប្រៀបធៀបបុរសកូរ៉េខាងត្បូងត្រូវបានគេរំពឹងថានឹងរស់នៅដល់ ៧៩.៩ ហើយអាយុសង្ឃឹមរបស់ស្ត្រីគឺ ៨៥.៦ ។Sights and interesting places in North Korea (with photo). Sights of North Korea Democratic People's Republic of Korea (video)

បើតាមការផ្សាយរបស់ការិយាល័យស្ថិតិរបស់ប្រទេសកូរ៉េខាងត្បូងក៏បានបំភ្លឺព័ត៌មានទូទៅអំពីប្រទេសកូរ៉េខាងជើងចាប់តាំងពីឆ្នាំ ១៩៩៥មក គឺមានបញ្ហាទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ច និងសង្គម ក៏ដូចជាកើតមានគ្រោះមហន្តរាយធម្មជាតិ ជំងឺ និងអត្រាជក់បារីនៅពាសពេញផ្ទៃប្រទេស។ រីឯកាលពីពេលថ្មីៗនេះវិញ ប្រធានាធិបតីកូរ៉េខាងជើង លោកគីម ជុងអ៊ុន ក៏ត្រូវបានពិភពលោកទាំងមូលភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកសម្រក់ទឹកភ្លែកអង្វរករឲ្យស្រ្តីកូរ៉េខាងជើងបង្កើននូវការយកកូន ដោយសារតែអត្រាកំណើតនៅទូទាំងប្រទេសធ្លាក់ចុះជាលំដាប់ផងដែរ៕