តារាចម្រៀងរ៉េបល្បីឈ្មោះ ជី ដេវីត ជារឿយៗមានទាំងអ្នកក្នុងវង្វង់សិល្បៈ ហ្វេនៗជាច្រើនលើកសរសើរថាលោកជាតារាចម្រៀងគួរយកគម្រូតាម ខណៈថ្មីៗនេះលោកក៏ទទួលបានការកោតសរសើរជាបន្តទៀតថាតារាល្បីមិនប្រកាន់ខ្លួនដើរនៅតាមទីសាធារណៈធ្វើខ្លួនធម្មតាៗ បង្ហាញភាពស្និទ្ធស្នាល អារម្មណ៍ដែលអ្នកគាំទ្រទទួលបានគឺកក់ក្ដៅ។May be an image of 1 person and text

លោក ងួន ចាន់ដេវីត ហៅ ជី ដេវីត ជាតារាចម្រៀងមានដើមកំណើតមកពីខេត្តបាត់ដំបងមានប្រវត្តិតស៊ូខ្លាំងទម្រាំឈានដល់ចំណុចមួយខ្ពស់ដូចបច្ចុប្បន្នមានអ្នកគាំទ្រគ្រប់ទិសទី ។ មុនចាប់ផ្តើមជាអ្នកចម្រៀងអាជីព ជី ដេវីត ធ្លាប់បង្កើតក្រុមរាំមួយនៅស្រុកកំណើត ដោយដើររាំមិនយកកម្រៃអស់រយៈពេលប្រមាណ៣ឆ្នាំ ទើបមករស់នៅភ្នំពេញ។ អាជីពដំបូងរបស់ ដេវីត នៅក្នុងក្រុងគឺជាអ្នកបញ្ចូលបទភ្លេង និងជួសជុលទូរស័ព្ទ នៅផ្សារឃ្លាំងរំសេវ។May be an image of 1 person and suit

បោះជំហានម្តងៗរហូតទទួលបានភាពល្បីល្បាញដែលបច្ចុប្បន្នជាតារាចម្រៀងឯករាជ្យនោះក៏មិនមែនជារឿងងាយស្រួលដូចគ្នា លោកហែលឆ្លងឧបសគ្គ ការរិះគន់ ខ្លាំងក្លារហូតជាប់ពាក្យថាជាមនុស្សក្រពើថែមទាំង។ ទោះជាយ៉ាងណា ដោយសារកម្លាំងចិត្តពីអ្នកគាំទ្ររបស់លោកកាន់តែធ្វើឱ្យអាជីពសិល្បៈរបស់លោករីកចម្រើនកាន់តែខ្លាំង។May be an image of 1 person, hat and text

ថ្មីៗនេះទៀតសោត តារាចម្រៀងល្បីឈ្មោះរូបនេះត្រូវបានហ្វេនៗកោតសរសើរជាបន្តទៀតបន្ទាប់ពីដើរផ្សារទំនើបធ្វើខ្លួនធម្មតាៗជាមួយកូនប្រុសមិនគិតថាខ្លួនជាតារាល្បីឈ្មោះឡើយ ។

ក្នុងវីដេអូរបស់ហ្វេនបានភ្ជាប់មកជាមួយសំណេរថា « អារម្មណ៍របស់អ្នកគាំទ្រកាន់តែកក់ក្ដៅ នៅពេលដែល idol យើងមិនប្រកាន់ខ្លួន មើលទៅមិនចាកឆ្ងាយពីគ្នាខ្លាំង មានភាពស្និទ្ធស្នាល គឺរំភើប»។ ហ្វេនបាននិយាយក្នុងវីដេអូ ថា ជី ដេវីត ឃើញល្បីចឹងមែន តែអ្នកបានជួបនៅក្រៅច្បាស់ជាដឹងថាចរិតរបស់លោកបែបណា ដើរផ្សារមិនដឹងថាខ្លួនឯងជាតារាល្បីអីទេ គេហៅត្រង់ណាងាកទៅត្រង់នោះ ងាកដាក់មធ្យមទេតែសើចដាក់ធ្វើដូចមនុស្សស្គាល់គ្នាតាំងពីពេលណាមកចឹង។No photo description available.

ហ្វេន និយាយទៀតថា ទាំង ជី ដេវីត និង ទេព បូព្រឹក្ស ពេលជួបផ្ទាល់នៅខាងក្រៅគឺមិនឆ្នើងឆ្នៃ រួសរាយរាក់ទាក់ ធ្វើអត្តចរិតចេញមកមិនឱ្យហ្វេនខ្លាចតែម្តង មានភាពស្និទ្ធស្នាលដូចគ្រួសារតែមួយ។

ក្រោយពីវីដេអូនោះបង្ហាញដូចនេះហើយ ហ្វេនៗដទៃទៀតក៏បានបញ្ចេញមតិយ៉ាងច្រើនដោយបាននិយាយថា រឿងពិតមួយផ្នែកនេះហើយដែលរូបគេស្រលាញ់ ជី ដេវីត ទុកជាមនុស្សគម្រូ៕