ប្រទេសអង់គ្លេស ៖ លោកយាយជនជាតិអង់គ្លេសម្នាក់ មានអាយុ១០២ឆ្នាំ បានធ្វើពិធីខួបកំណើតយ៉ាងសប្បាយរីករាយ ព្រមទាំងមានរង្វាន់ថ្មីប្លែកទៀតផង ។ បំណងប្រាថ្នារបស់គាត់ គឺចង់មើលការរាំដោះសម្លៀ.កបំពា.ក់របស់បុរសសង្ហាក្នុងថ្ងៃខួបកំណើត ហើយនៅពេលគាត់បានមើលការរាំរួចមក ធ្វើឱ្យគាត់មានសេចក្តីសុខ និងអស់សំណើចមិនឈប់ ។
វាបានក្លាយជាកម្មវិធីមួយសប្បាយរីករាយយ៉ាងខ្លាំង និងមានការផ្ទុះសំណើច នៅពេលលោកយាយម្នាក់ឈ្មោះ Monica Ruddick រស់នៅប្រទេសអង់គ្លេស បានរៀបចំកម្មវិធីខួបកំណើតគម្រប់អាយុ១០២ឆ្នាំ ។ ក្នុងឱកាសនោះ លោកយាយបានទទួលរង្វាន់ថ្មីប្លែក គឺមើលការរាំដោះសម្លៀ.កបំពា.ក់របស់បុរសសង្ហា ។
លោកយាយ Monica បានរស់នៅ West Lodge Care Home អស់រយៈពេល២ឆ្នាំហើយ ។ ក្នុងឱកាសធ្វើពិធីខួបកំណើត គាត់បានប្រាប់ពីបំណងប្រាថ្នាចំនួន២ ទៅកាន់អ្នកចាត់ចែងកម្មវិធី គឺ ៖ ១-លោកយាយចង់ទៅកាន់ព្រះវិហារ និង២-លោកយាយចង់មើលការរាំដោះសម្លៀ.កបំពា.ក់ ។
អ្នកចាត់ចែងកម្មវិធីក៏បានយល់ព្រមតាមសំណើរបស់លោកយាយ ហើយក្រោយពីការរៀបចំកម្មវិធីជប់លៀងរួចហើយ ពួកគេក៏បានអញ្ជើញបុរសម្នាក់ឈ្មោះ Adam Price ជាអ្នករាំដោះសម្លៀ.កបំពា.ក់ មករាំឱ្យលោកយាយមើល ។ លោក Adam Price បានយល់ព្រមដើម្បីបំពេញក្តីសុបិនរបស់លោកយាយ ខណៈភរិយារបស់គាត់ក៏ធ្វើការនៅ Care Home ផងដែរ ។
គេបានរៀបចំឱ្យលោក Adam Price រាំដោះសម្លៀ.កបំពា.ក់នៅក្នុងបន្ទប់របស់លោកយាយ ហើយលោក Adam Price ក៏បានរាំឱ្យលោកយាយមើល ។ លោកយាយអង្គុយមើលយ៉ាងមានក្តីសុខ ព្រមទាំងអស់សំណើចទៀតផង ។
Gillian Hannah ជាបុគ្គលិកបម្រើការនៅ Care Home ប្រាប់ថា លោកយាយ Monica ទើបតែផ្លាស់មករស់នៅ Care Home កាលពីឆ្នាំ២០២២ ។ កន្លងមក គាត់បានធ្វើការដោយពុំខ្លាចនឿយហត់ទេ ហើយគាត់ចូលចិត្តជួយអ្នកដទៃជានិច្ច ដូចជា ការជួយយកអាសារក្នុងព្រះវិហារនៅអំឡុងពេលកើតសង្គ្រាម និងជួយស្ត្រីមានជំងឺ ជាដើម ។ ដូច្នេះ គាត់សមនឹងទទួលបានបំណងប្រាថ្នាលើកនេះ ៕ ប្រភព ៖ khaosod










