វៀតណាម៖ តម្លៃផ្លែក្រូចពីសួនច្បារនៅដុងណៃ និងភាគខាងលិចក្នុងប្រទេសវៀតណាមបានធ្លាក់ចុះយ៉ាងខ្លាំង ដោយធ្លាក់ចុះមកត្រឹម ០.២ ដុល្លារក្នុងមួយគីឡូក្រាម (ប្រមាណ ៨០០ រៀល)។
យោងតាមប្រភពព័ត៌មាន Tridge ដែលបានចុះផ្សាយកាលពីដើមខែធ្នូ ឆ្នាំ២០២៣ នេះថា ផ្លែក្រូចរបស់ប្រទេសវៀតណាមកំពុងមានការធ្លាក់ចុះយ៉ាងខ្លាំង ដោយកត់សម្គាល់ការថយចុះ ៥០% ពីចំណុចទាបបំផុតដែលបានសង្កេតនៅក្នុងខែមិថុនា។ នេះបើតាមការស្ទង់មតិទីផ្សារដែលធ្វើឡើងនៅទីក្រុងហូជីមិញ និងវេទិកាអនឡាញក៏បានគូសបញ្ជាក់ដែរថា តម្លៃផ្លែក្រូចក្នុងស្រុកបានឈានដល់កម្រិតទាបបំផុត ដោយតម្លៃលក់រាយមានចាប់ពី ០.៣ ដុល្លារដល់ ០.៤ ក្នុងមួយគីឡូក្រាម (ប្រមាណ ១២០០ ទៅ ១៦០០ រៀល)។
ដូច្នេះកត្តាដែលរួមចំណែកដ៏សំខាន់ចំពោះការធ្លាក់ចុះនេះគឺដោយសារអត្រានៃការប្រើប្រាស់ក្នុងទីផ្សារយឺត គួបផ្សំនឹងតម្រូវការរទាបនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបណ្តាលឱ្យខាតបង់ផ្នែកហិរញ្ញវត្ថុជាដើម។
បន្ទាប់ពីប្រឈមមុខនឹងការខាតបង់នេះហើយ កសិករដាំដំណាំបច្ចុប្បន្នកំពុងខ្វះការលើកទឹកចិត្ត ដោយសារឈ្មួញនានាមិនចាប់អារម្មណ៍ក្នុងការទិញក្រូចពីតំបន់ទាំងនេះ ដែលនាំឱ្យផលិតកម្មផ្លែឈើមិនសូវមានសោភ័ណភាព និងតម្លៃធ្លាក់ចុះយ៉ាងខ្លាំង។
ទោះជាយ៉ាងណាក៏ដោយ ការបញ្ចូលគ្នានៃការផ្គត់ផ្គង់លើសតម្រូវការ និងការថយចុះនៃតម្រូវការ ក៏បានបង្កើតជាសេណារីយ៉ូដ៏លំបាកមួយសម្រាប់អ្នកដាំក្រូចនៅក្នុងប្រទេសវៀតណាមផងដែរ៕










