កោះពូលូវៃ ជាតំបន់ប្រជុំកោះ ដ៏ស្រស់បំផុតមួយនៅកម្ពុជា ដែលស្ថិតក្នុងខេត្តព្រះសីហនុ និងនៅជិតដែនទឹកសមុទ្រអន្តរជាតិ។

កោះនេះ មានផ្ទៃដីសរុបទំហំ ៣,៩ គីឡូម៉ែត្រការ៉េ ជាបណ្តុំប្រជុំកោះ មានកោះចំនួន ២ និងថ្មប៉ប្រះទឹក ឬអាចហៅថាកូនកោះ តូចមួយ មានបណ្តោយលាតសន្ធឹង ៥ គីឡូម៉ែត្រ ទទឹងប្រហែល ១,៥ គីឡូម៉ែត្រ ស្ថិតនៅចម្ងាយប្រមាណ ១១០ ពីគីឡូម៉ែត្រ ដីគោក នៃខេត្តព្រះសីហនុ ហើយក៏ជាប្រជុំកោះ ឆ្ងាយជាងគេបំផុត នៃដែនសមុទ្រកម្ពុជា ផងដែរ។May be an image of body of water and arcticកាលពីអតីតកាល តំបន់កោះពូលូវៃ ជាដែនជម្លោះសមុទ្រ រវាងប្រទេសកម្ពុជា ថៃ និងវៀតណាម ប៉ុន្តែបច្ចុប្បន្ន កោះនេះ ជាតំបន់អភិរក្សជីវចម្រុះ និង ជាទិសដៅតំបន់ មុជទឹកសមុទ្រថ្លាឈ្វេង សម្បូរដោយជីវចម្រុះ និងតំបន់មើលផ្កាថ្មស្រស់ស្អាតបំផុត ប្រចាំប្រទេសកម្ពុជា។May be an image of oceanដើម្បីធ្វើដំណើរទៅកាន់កោះនេះ ភ្ញៀវទេសចរត្រូវចំណាយពេលយូរ តាមរយៈទូកឬអូប័រ។ នៅពេលដល់ទីនោះ ភ្ញៀវទេសចរ អាចសម្រាកបោះតង់ ឬជិះទូកស្ទូចត្រី អមជាមួយនឹងទឹកដ៏ថ្លាឈ្វង់ មើលឃើញដល់បាតថែមទៀតផងដែរ។May be an image of seaplane and oceanថ្វីបើកោះនេះ មិនសូវមានភ្ញៀវទេសចរទៅកម្សាន្ត ក៏ប៉ុន្តែកោះនេះបានទាក់ចិត្តភ្ញៀវទេចរជាច្រើន ដែលនិយមមុជទឹកមើលបាតសមុទ្រ ព្រោះថាកោះនេះមានជីវចម្រុះធម្មជាតិ និងផ្កាថ្មជាច្រើនដ៏ស្រស់ស្អាតនៅក្រោមបាទសមុទ្រ៕May be an image of oceanNews