នារយៈចុងក្រោយនេះអ្នកនាង សៀន សូលីដា ហៅ ម៉ាដាម ដា បានក្លាយជាប្រធានបទនៅលើបណ្តាញសង្គមក្រោយពីមានជម្លោះក្នុងក្រុមអនឡាញខណៈ Peypey Dy និង ចែតា ក៏ចេញមុខ Live ហែក ម៉ាដាម ដា និងទម្លាយអត្តចរិតជាម្ចាស់ក្រុមហ៊ុនមិនល្អ មិនមានសមត្ថភាពយកគេធ្វើBAដើរនិយាយអាក្រក់ពីគេជាដើម។ យ៉ាងណាមិញ ពេលនេះ ម៉ាដាមដា បានចេញលិខិតជូនដំណឹងពីមេធាវីជាផ្លូវការដើម្បីមានបំណងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនក្រោយពីមានក្រុមបុគ្គលមួយចំនួន បានធ្វើរាល់សកម្មភាពមានចេតនា និយាយបង្កាច់បង្អួចដើម្បី ទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaGT1eyv1oyUN01XXjyRSs73umEePJJ7vVWUuPrHxSrFXrhKDUJevXNFPHi7Py_IolFZIR_Gb2Tlv4dHJzTL9cCXFJrWvU8PhNdqf7oWRJOLz74TcR16DvsJXLUtPsH8FE_C0-I6c9ZEXyDekMCVKEZVSv9LD3UPVU9VGnwryZ4SnA3iisUevMLU810ps/s2048/411074634_953141046473882_5632597378000074191_n.jpg

តាមលិខិតជូនដំណឹងចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដែលមានមេធាវីឈ្មោះ កោ លីឃន តំណាងឱ្យក្រុមហ៊ុនម៉ាដាម ដា បានឱ្យដឹងថាកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនរបស់កូនក្តីលោកបានសង្កេតឃើញថានៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក (Facebook) និង តឹកតុក (TikTok) ជាអាទិ៍ ដោយមានក្រុមបុគ្គលមួយចំនួន បានធ្វើរាល់សកម្មភាពមានចេតនា និយាយបង្កាច់បង្អួចដើម្បី ទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់ ក្រុមហ៊ុន ម៉ាដាម ដា និងថ្នាក់ដឹកនាំ ក្រុមហ៊ុន ដោយហេតុថា ក្រុមហ៊ុនរបស់កូនក្តីលោកមិនដែលបានប្រព្រឹត្តដូចអ្វី ដែលបុគ្គលមួយក្រុម បានលើកឡើងនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi9UXRg_bM1ltOfzGb65YODoVDhlQLSW5vRzHTmjWCUJzlDIH9rp4FPCkndNA0nQa-IRVk7PdW5zpJJ54hM24CfenBt2uQyWjMI84egW5Aa5o6EvEyvY-ZV7NhIb40Ohh6lsoIsU-eBJaMlijZtvNJUU4REWLZ_EgGfJhzNN-kng_KZz_l2cGuuACeTsg/s2048/411153715_953141236473863_4726123567547412080_n.jpg

ហេតុដូចនេះ ក្នុងគោលបំណងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនកូនក្តីលោកក្នុងនាមជាមេធាវី តំណាងឱ្យក្រុមហ៊ុន សូមបញ្ជក់ជូនដៃគូសហការ អតិថិជន និងសាធារណជន របស់ក្រុមហ៊ុន ម៉ាដាម ដា ថា៖
ក្រុមហ៊ុន ម៉ាដាម ជាក្រុមហ៊ុនមានទំនួលខុសត្រូវខ្ពស់ និង ដោយឈរលើគោលការណ៍ ស្មោះត្រង់ និងសុចរិត។ ក្រុមហ៊ុន តែងតែផ្ដល់តម្លៃដល់ដៃគូសហការ អតិថិជន និងទួតសុឆន្ទៈ (BA) របស់ ក្រុមហ៊ុនគ្រប់រូប ហើយក្រុមហ៊ុនសង្ឃឹមថារាល់ទូតសុឆន្ទៈ (BA)របស់ក្រុមហ៊ុន ត្រូវមានសេចក្តីថ្លៃថ្នូរ ក្រម សីលធម៌ និង សុជីវធម៌ ដែលជាគំរូល្អដល់សង្គម។
ក្រុមហ៊ុន ដាម ដា ក្នុងការជ្រើសរើសទូតសុឆន្ទៈ (BA)ណាម្នាក់របស់ក្រុមហ៊ុន ឬ រៀបចំ ប្រព្រឹត្ត កម្មវិធីផ្សេងៗទៀត សម្រាប់ធ្វើការផ្សព្វផ្សាយ ផលិតផល ដោយផ្អែកលើលក្ខខណ្ឌ បែបបទនីតិវិធី ការប្រជុំ និងសម្រេច តាមរយៈប្រធានផ្នែកជំនាញទទួលបន្ទុកកិច្ចការនីមួយៗ និងអគ្គនាយកក្រុមហ៊ុន ដោយភាព ហ្មត់ចត់ និងច្បាស់លាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGcq7-p0Q3zSrxTnV9bJWYRA9FlX-jhUBSgjeEoJVMvdGAk4ORuy9m92fGolcOlndltpa5KNjhZJsCGYuxDUxvXm5-id5AY3Tu4JhdNKkzviq-3YVl2j4wugTuBTpb63DOw4lrYp6zIlmdB2Z-2c56uQOH3dcjEHbL6fQh132n2ROGLqCh81t1LAY-taY/s2048/396706684_929947162126604_7996592838397288779_n.jpg

ប្រភពដដែលបញ្ជាក់ថា ក្រុមហ៊ុន ម៉ាដាម ដា តែងតែផ្តល់នូវទំនុកចិត្តភាពស្មោះត្រង់ ដល់ដៃគូសហការ អតិថិជន និង ទូតសុឆន្ទៈ (BA)របស់ក្រុមហ៊ុន ដោយក្រុមហ៊ុនមិនដែលប្រព្រឹត្តនូវទង្វើអសីលធម៌ចំពោះ ដៃគូសហការ អតិថិជន ឬ ទូតសុឆន្ទៈ (BA) របស់ក្រុមហ៊ុនឡើយ។ ដូចនេះ ក្រុមហ៊ុន សូមច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិត និងបុគ្គលមួយចំនួនទៀត ដែលបានយករូបភាពថ្នាក់ដឹកនាំក្រុមហ៊ុន ដាក់ក្នុងវីដេអូ និងផ្សាព្វផ្សាយ ធ្វើឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន ។

ចំណុចចុងក្រោយលិខិតជូនដំណឹងពីមេធាវីបានស្នើឱ្យបុគ្គលដែលធ្វើសកម្មភាព ផ្សព្វផ្សាយ បង្កាច់បង្អួច ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់ ក្រុមហ៊ុន និងថ្នាក់ដឹកនាំក្រុមហ៊ុន មេត្តាបញ្ឈប់នូវរាល់ទង្វើដែលរំលោភសិទ្ធិ និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន និងថ្នាក់ដឹកនាំ ក្រុមហ៊ុន ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ក្នុងករណីនេះ ក្រុមហ៊ុនរបស់កូនក្តីលោកសូមរក្សាសិទ្ធិក្នុងចំណាត់ការតាមនីតិវិធីច្បាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-h8Q7kXT6fjP_Jy7z4ckA2Nlj5nQQfYF2vv-9S5b3XiXTGGjpNUdBso0xV3hCFSG1gsmYPTuwo5qTpE9GyEidgZQb4gWTJdAWe6286XVPz88ZnQgKbsrgauro1Sx8-u7SfkDvijwr7Cv1j169c5G9Ceu7xSbPOv6ZAczoq6brkwjGikD4c3VCE-ZxZXo/s2048/402834633_940935987694388_3447624976107550777_n.jpg