បើយោងទៅតាមការចេញផ្សាយរបស់ក្រសួងព័ត៌មានកម្ពុជាបានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់នៃសាធារណរដ្ឋប្រជាមានិតចិនបានថ្លែងថា លោកនឹងខិតខំអំពាវនាវជំរុញក្រុមហ៊ុនវិនិយោគពីចិន ឲ្យមកស្វែងរកឱកាសការវិនិយោគនៅកម្ពុជាបន្ថែមទៀត ជាពិសេសគឺមកសិក្សាអំពីតំបន់សក្តានុពលក្នុងខេត្តកំពង់ស្ពឺផ្ទាល់តែម្តង។អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ពីហេតុផលបីធំៗ ដែលក្រុមហ៊ុនមកពីហុងកុងចង់បង្កើតរោងចក្រនៅខេត្តកំពង់ស្ពី | Harbor Property

កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមជំនួបរវាងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងលោក លូ យៀន មន្ត្រីជាន់ខ្ពស់ចិនទទួលបន្ទុកជាអនុប្រធានសភាពិគ្រោះយោបល់នយោបាយនៃទីក្រុងប៉េកាំងប្រទេសចិន ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ បានធ្វើទស្សនកិច្ចសិក្សាឈ្វេងយល់អំពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZMxJmcmxnJ2UXH4O63zGfSrvlG4-_CRi-Y9Bn50S6HpoFYxLr-xXj02orbJxxee9HUWliIbZ7StdkMHeca3dQof2GvXViEbu9_PdCl-bQifEoK5zvROosXuoNzu0fSOPiqR-7hbo0MO_ucnm5wPcr3MUdbn_seB-psB9ZfewhJOcjZNrqz686mQT3Cbc/s900/photo_2023-12-15_10-11-19.jpg

នៅក្នុងជំនួបនោះ ឯកឧត្តម វ៉ី សំណាង បានលើកឡើងអំពីសភាពអំណោយផលរបស់ខេត្តកំពង់ស្ពឺថា ជាតំបន់ដែលមានសក្តានុពលទៅលើវិស័យកសិកម្ម កសិឧស្សាហកម្ម ទេសចរណ៍ និង វារីវប្បកម្ម ជាពិសេសគឺមានប្រសិទ្ធភាពទៅលើផ្នែកកាត់ដេរសម្លៀកបំពាក់ កាបូប ស្បែកជើងសម្រាប់នាំចេញទៅក្រៅប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWDimuLN3xxsSbOans61aPqob4uIZDayJO_L4jtKqdOvlVr2pBbhPVIiRIHQCpwDgaU8YG6lRrVMlXN_FeWQ3GY95IFXo243XhV2xPZKOxCwuYQWKpPs395Su0fo7e3u-APiFOZRgeNjzO43kY5IwAgYMEUQv7qTMrUT7-wWJEHXivhtWLYJkkXperark/s1280/photo_2023-12-15_10-17-58%20(2).jpg

លោកឯកឧត្តមក៏បានបន្តទៀតថា លោកចង់បានការវិនិយោគពីសាធារណៈរដ្ឋប្រជាមានិតចិនទៅលើវិស័យទាំងនេះ ព្រោះវាជាតម្រូវការចាំបាច់សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរនៅតំបន់នោះ។

ជាការឆ្លើយតប រដ្ឋមន្រ្តីជាន់ខ្ពស់ចិនរូបនោះក៏បានថ្លែងថា នៅពេលត្រឡប់ទៅវិញ លោកនឹងព្យាយាមអំពាវនាវ និងជំរុញអ្នកវិនិយោគពីចិនបន្ថែមទៀត ដើម្បីឲ្យពួកគេស្វែងរកនូវឱកាសវិនិយោគវិស័យខាងលើនៅក្នុងខេត្តនេះ ក៏ដូចជាសិក្សាពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺទាំងមូលនាពេលឆាប់ៗខាងមុខនេះផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfhQRNyAM7pi2S8LzX1mN1P5hwto_QyuKN6gV51rF5zCEMOKoanThjwZmnFjdeLMBVOfpDvu6kfaokv2ZDjxEo9xd-N72Lu4DcZBjqfApCzdKMqCn6QiCPHFsoJzK_Mu1MxTbJFkFNrdwzIqc9ISwAv9fyYRB4JZh23EpYvusosxDY6Ro-2zaQ9WhNNdU/s1280/photo_2023-12-15_10-17-58.jpg