ប្រទេសជប៉ុន៖ ក្រុមហ៊ុន Honda របស់ជប៉ុនបានបញ្ឈប់ការលក់ម៉ូដែលរថយន្តអគ្គិសនី Honda e នៅអឺរ៉ុប ក៏ដូចជាបានដកផលិតផលនេះចេញពីបញ្ជីលក់នៅក្នុងប្រទេសកំណើតរបស់ខ្លួនផងដែរ។

យោងតាមគេហទំព័រអន្តរជាតិ Drive ដែលបានចុះផ្សាយនៅថ្ងៃទី១៤ ខែធ្នូថា រថយន្តអគ្គិសនី Honda e ត្រូវបានគេបញ្ឈប់ជាផ្លូវការនៅក្នុងចក្រភពអង់គ្លេស និងអឺរ៉ុប បន្ទាប់ពីក្រុមហ៊ុនឈប់លក់ផលិតផលនេះនៅក្នុងប្រទេសជប៉ុនដែលជាប្រទេសកំណើតរបស់ខ្លួន ដោយសារការលក់យឺត គ្មានអតិថិជន ចំពេលតម្លៃខ្ពស់ និងមានកំណត់ចម្ងាយបើកបរត្រឹមតែ ២០០ គីឡូម៉ែត្រប៉ុណ្ណោះ។Honda E electric car dropped after four years amid high price, slow sales -  Drive

Honda e បានបើកដំណើរការដំបូងនៅឆ្នាំ ២០២០ ជាប្រភេទម៉ូដែលរថយន្តអគ្គិសនីខ្នាតតូចដោយត្រូវបានដាក់លក់តែនៅលើទីផ្សារដែលរៀបរាប់ខាងលើប៉ុណ្ណោះ ខណៈដែលរថយន្តនេះមិនត្រូវបាននាំចូលទៅសហរដ្ឋអាមេរិកទេ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Honda បាននិយាយថា ម៉ូដែល e បានបំពេញការងាររបស់ខ្លួន ដោយបាននាំយក “អតិថិជនថ្មីៗជាច្រើនមកកាន់ម៉ាកនេះ ដោយសារការរចនាប្លែកៗ បច្ចេកវិទ្យាទំនើប និងបទពិសោធន៍បើកបរប្រកបដោយថាមពលរបស់ Honda”។Honda E electric car dropped after four years amid high price, slow sales -  Drive

កន្លងទៅ នៅចក្រភពអង់គ្លេស Honda e មានតម្លៃប្រហែល ៤៦,៥០០ ដុល្លារអាមេរិក រីឯនៅអឺរ៉ុបវិញមានតម្លៃប្រមាណ ៦០,០០០ ដុល្លារអាមេរិក។ ទន្ទឹមនឹងនោះ ការធ្វើដំណើរអតិបរមាត្រឹមតែ ២០០ គីឡូម៉ែត្រក្នុងមួយសាក និងអាចសម្រេចបានតែក្នុងកាលៈទេសៈផ្លូវល្អប៉ុណ្ណោះ។

នៅទ្វីបអឺរ៉ុបរថយន្តអគ្គិសនី Honda e គឺសំដៅលើគ្រួសារដែលរស់នៅក្នុងទីក្រុងមានប្រាក់ចំណូលទាប ឬត្រូវការរថយន្តទីពីរសម្រាប់សាគួរប៉ុណ្ណោះ។ នៅឆ្នាំ ២០២០ មានរថយន្តចំនួន ៤០០០ គ្រឿងត្រូវបានលក់នៅលើទីផ្សារនេះ ប៉ុន្តែការលក់បានធ្លាក់ចុះមកនៅត្រឹម ៣៧០០ គ្រឿងក្នុងឆ្នាំ២០២១ ហើយនៅឆ្នាំ២០២២ មានតែ ២១០០គ្រឿង ប៉ុណ្ណោះដែលត្រូវបានប្រគល់ជូនអតិថិជន។Honda E electric car dropped after four years amid high price, slow sales -  Drive

ការធ្លាក់ចុះនៃការលក់អាចត្រូវបានសន្មតថាជាផលប៉ះពាល់នៃជំងឺរាតត្បាត ដោយសារតែទាំងផលិតកម្ម និងការលក់ត្រូវបានប៉ះពាល់។ ទោះយ៉ាងណាក៏ដោយ រថយន្តនេះមិនមានសញ្ញានៃការងើបឡើងវិញនោះទេ ក៏ដូចជាការលក់មិនដល់ពាក់កណ្តាលនៃគោលដៅ ដែលជាមូលហេតុដែលវាត្រូវបានបញ្ឈប់ និងឈប់ផលិតម៉ូដែលនេះតទៅទៀត៕