ទីបំផុតបេក្ខភាព លាវ វេងហួរ តំណាងកម្ពុជាធ្វើបានសម្រេចហើយនាំយកជ័យជម្នះជូនអ្នកគាំទ្រកម្ពុជាក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធី Mister Friendship International ដែលប្រព្រឹត្តទៅនៅប្រទេសថៃ។ ភាពជោគជ័យនេះគឺជាសមិទ្ធផលដ៏ល្អនាំឈ្មោះប្រទេសកម្ពុជាលេចធ្លោនៅលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga9F6i54gdVDP6wwgBfXE1bx36Q-rh3gzAdg61uIw0BJTizEfIMrUTucD9G4yS-Jd63iH7QrDCkjTMJ8D07lCvhFfmKZ1dufhK3PEa_oPaIYnarqGR-EhLuz3C4mrnmDOf3B8o97y65Qm9ObkhUS6sIQtHEJpqnBEup0l0Gkm3Pdig03-5pqRDHL2dzHc/s2048/image_2023-12-11_11-53-30%20(2).png

Mister Friendship International 2023 បានចាប់ផ្តើមប្រកួតកាលពីថ្ងៃទី៥ ខែធ្នូ រហូតដល់ថ្ងៃទី១៣ ធ្នូ ជារាត្រីផ្តាច់ព្រ័ត្រក្នុងកម្មវិធី ដោយបេក្ខភាពប្រចាំប្រទេសនីមួយៗខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការប្រកួតប្រជែងទៅលើវិញ្ញាសារផ្សេងៗខណៈនៅយប់ថ្ងៃផ្តាច់ព្រ័ត្របេក្ខភាពបានដើរបង្ហាញពីឈុតតំណាងជាតិ ឈុតហែលទឹក និងការឆ្លើយសំណួរគណៈកម្មការទៅលើបេក្ខភាពដែលបានចូលTOP។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9Gb6eEEoxRbulcn4B6WlFFRHsO5rDA-IP1RLSmutynaqkjLHfFsRrQmVzDiRyeciCe-q7Z9pmjEVEZt2H0sfZVEEhymvF0DJayEFJCYgXkBdQyDVVMu7adOP_auMlglY-J9cm3XB8sEU4IH7779NaH_Rv4bNPTZma_V45IXbu52pWxphMuuilvyXodwM/s1943/image_2023-12-11_11-53-31.png

ក្នុងនោះបេក្ខភាពកម្ពុជាលោក លាវ វេងហួរ បានចូលជាប់ចំណាត់ថ្នាក់TOP10 នៅក្នុងកម្មវិធីរហូតបានជាប់ចំណាត់ថ្នាក់TOP5 ក្នុងការប្រកួត។ បន្ទាប់ពីឆ្លើយសំណួរដែលមានរយៈពេល១នាទី ពោរពេញដោយភាពច្បាស់លាស់អត្ថន័យត្រឹមត្រូវបេក្ខភាពកម្ពុជាបានក្លាយជាម្ចាស់ជ័យលាភីនៅក្នុងកម្មវិធីនេះ។ ចម្លើយរបស់ វេងហួរ ក្នុងវគ្គTOP5 លោកបានឆ្លើយថា

ប្រសិនបើលោកឈ្នះតំណែងក្នុងកម្មវិធី Mister Friendship International លោក នឹងប្រើតំណែងក្នុងកម្មវិធីនេះដើម្បីផ្សព្វផ្សាយនូវគំនិតមួយចំនួនដែលខ្លួនជឿជាក់ថាវានឹងក្លាយជាការពិតនៅក្នុងចិត្តរបស់លោកហើយគំនិតនិងជំនឿទាំងនោះគឺមាននៅក្នុងភាពចម្រុះ ហើយមានតែភាពចម្រុះប៉ុណ្ណោះដែលធ្វើឱ្យយើងបង្កើតពិភពលោកក្លាយទៅជាកន្លែងដែលល្អប្រសើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirCAtJn9XmE3el1w8aGXWabZ5x6fK0MsPpGFw5LAuJdfmApMSYOCi08pqL7N0XVAq7w_yVAPhBm77cSaOIJso7i-21ASKN0RetKtfbuQyOwrrhN3OCdNg51ONhyFwBWTNIBV4llgR1iSuAp08xX_pqEXm2qYaXMw4CP1r68BgwHVu6J8Ykq6hEk0xaIJg/s2048/321661823_659915219207646_555251780339608345_n%20(2).jpgលោក លាវ វេងហួរ បានបន្តទៀតថា ភាពចម្រុះទាំងនោះមាននៅក្នុងយេនឌ័រ សាសនា ជាតិសាសន៍ ពូជសាសន៍ និងភាពចម្រុះបែបដែលមាននៅក្នុងគំនិតនិងជនឿ មនុស្សគ្រប់គ្នាគឺខុសប្លែកពីគ្នា ប្រសិនជាយើងចង់ស្វែងយល់ពីគ្នាទៅវិញទៅមក លោកនឹងប្រើតំណែងមួយនេះដើម្បីផ្សព្វផ្សាយនិងគាំទ្រការអបអរពីភាពចម្រុះបែបនៅទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidIsxhVmII4kqDnuUsX9iVVwJgEa6PILAemcoB1rgpNUbLg6T3HatY_hZav6tjNOdotygR2BlyzACUkuj46tfhO31IjPDlutdSffnbXTyW9OMH0aag1Imfr0xV-qbZpbrRdjOGTw1zhZ_nNXKx1okG6a5YgoigOHBsjlDcSK7Y-jSsv-kdXqHwXJhYQJ4/s1800/image_2023-12-11_11-53-29.png

ការផ្តល់ចម្លើយដ៏មានអត្ថន័យនេះ វេងហួរ បានឆាបឆក់ដួងចិត្តពីទស្សនិកនិងគណៈកម្មការផងដែរ។ ក្រៅពីទទួលជ័យលាភីឯក បេក្ខភាពកម្ពុជាក៏បានឈ្នះក្នុងតំណែង Mr Popular , Best Swimsuit ។

គួរបញ្ជាក់ថា កម្ពុជាបានឈ្នះជ័យលាភីឯក ខណៈលំដាប់រងទី១ បានទៅលើ តៃវ៉ាន់ លំដាប់រងទី២ ឥណ្ឌូនេស៊ី លំដាប់រងទី៣ ឥណ្ឌា លំដាប់រងទី៤ សាធារណរដ្ឋឆែក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIfkczhnjjMNgrlGI4PkxXN_KEh5QDjiK65bOmdzlKwVbIc-yjNEcSv-4i4VMRhH-nZmbdDExaeD_LlymhXLnkI4TCglbnOxUhCPqZSoORAFJ_1HTgVbbiy6HBNWhtEh6n98qWmSK4pcsNpIa-wRCM3UlSwHorbthxxK5tKYm7afnLWmsUSVWo0TrwGko/s2048/image_2023-12-11_11-53-35.png