ប្រទេសអ៊ីតាលី ៖ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានបរទេសរាយការណ៍ថា Lamborghini គឺជាក្រុមហ៊ុនរថយន្តទំនើបលំដាប់ពិភពលោក នៅប្រទេសអ៊ីតាលី បានចុះកិច្ចព្រមព្រៀងមួយជាមួយសហជីពការងារនៅអឺរ៉ុប អំពីការកាត់បន្ថយចំនួនថ្ងៃធ្វើការរបស់បុគ្គលិកផ្នែកផលិត នៅសល់ត្រឹមតែ៤ថ្ងៃប៉ុណ្ណោះក្នុង១សប្តាហ៍ ។ វាបានធ្វើឱ្យ Lamborghini ក្លាយជាក្រុមហ៊ុនរថយន្តដំបូងគេ ដែលបានចុះកិច្ចព្រមព្រៀងកាត់បន្ថយចំនួនថ្ងៃធ្វើការរបស់បុគ្គលិក ។Lamborghini marks 60th anniversary this year with special events across the  globe, ET Auto

សហជីពការងារនៅអឺរ៉ុប FIOM និង FIM-CISL បញ្ជាក់ថា ការចុះកិច្ចព្រមព្រៀងលើកនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ខណៈក្រុមហ៊ុន Lamborghini មិនបានកាត់បន្ថយប្រាក់ខែរបស់បុគ្គលិកទេ បើទោះជាពួកគេកាត់បន្ថយចំនួនថ្ងៃធ្វើការក្តី ។ ផ្ទុយទៅវិញ ក្រុមហ៊ុនបានដំឡើងប្រាក់ខែឱ្យបុគ្គលិកបន្ថែមទៀត ពីព្រោះក្រុមហ៊ុនជឿជាក់ថា ចំនួនថ្ងៃធ្វើការធ្លាក់ចុះនឹងធ្វើឱ្យបុគ្គលិកធ្វើការកាន់តែមានប្រសិទ្ធភាពជាងមុន ។Lamborghini is Top Employer 2020

ការចុះកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន Lamborghini ជាមួយសហជីពការងារនៅអឺរ៉ុប ស្របពេលក្រុមហ៊ុនជាច្រើនទៀតបានពិចារណាកាត់បន្ថយចំនួនថ្ងៃធ្វើការរបស់បុគ្គលិកក្នុង១សប្តាហ៍ ។ ការកាត់បន្ថយចំនួនថ្ងៃធ្វើការនេះ គឺដើម្បីលើកកម្ពស់គុណភាពជីវិតរបស់បុគ្គលិក, ជួយសន្សំសំចៃការចំណាយរបស់ក្រុមហ៊ុន និងកាត់បន្ថយការចំណាយដើមទុនដែលកើនឡើងខ្ពស់ផងដែរ ។Lamborghini's commitment to inclusion and sustainability

គម្រោងឱ្យបុគ្គលិកបំពេញការងារត្រឹមតែ៤ថ្ងៃក្នុង១សប្តាហ៍ ត្រូវបានបណ្តាប្រទេសជាច្រើននៅតំបន់អឺរ៉ុបយកមកអនុវត្ត ក្នុងនោះមានប្រទេសអង់គ្លេស ជាដើម ។ រីឯក្រុមហ៊ុនដែលបានសាកល្បងគម្រោងឱ្យបុគ្គលិកបំពេញការងារចំនួន៤ថ្ងៃក្នុង១សប្តាហ៍ឱ្យដឹងថា បុគ្គលិកអាចបំពេញការងារបានច្រើន នៅពេលចំនួនថ្ងៃធ្វើការរបស់ពួកគេធ្លាក់ចុះ ខណៈការសុំច្បាប់ឈឺ ក៏ធ្លាក់ចុះដែរ ។ ក្រៅពីនេះ ការជួលបុគ្គលិក និងការរក្សាបុគ្គលិកឱ្យធ្វើការជាមួយក្រុមហ៊ុនបន្តទៀត ក៏ល្អប្រសើរឡើងផងដែរ ៕Automobili Lamborghini earns “Top Employer Italy 2021” certification ប្រភព ៖ beartai BRIEF