ព្រះនាងតូច នរោត្តម ជេនណា បានធ្វើឱ្យអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំងបន្ទាប់ពីទ្រង់មាន វត្តមាននៅក្នុងកម្មវិធីមួយក្នុងឆាកទូរទស្សន៍ CCTV 1 ដ៏ធំរបស់ប្រទេសចិន ដោយទ្រង់បានបកស្រាយបទចម្រៀងជាភាសាជាតិ «មាគ៌ាអង្គរ» រួមទាំងភាសាចិន ខណៈទ្រង់បានគ្រងឈុតសម្លៀកបំពាក់ដ៏ប្រពៃណីខ្មែរដ៏ស្រស់ស្អាតបង្ហាញទៅកាន់ទស្សនិកជនអន្តរជាតិ។

នៅលើបណ្តាញសង្គមរបស់ព្រះនាងតូចនរោត្តម ជេនណា ថ្ងៃទី១០ ធ្នូ ទ្រង់បានបង្ហោះវីដេអូជិត៤នាទីដោយបង្ហាញអារម្មណ៍មានមោទនភាពចំពោះខ្លួនក្នុងការឱកាសចូលរួមកម្មវិធី A World of Great Harmony នៅឯប្រទេសចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMbj7LIx0O7uqxx1xB5mN1ekcKsw8J_-cip_KFamtAzc7kYuOLG_BWBaarPbYD2sup1UscO_wZCGAKWSOlKA2JLpQkAaRMxzTm-Zk10TXVmpday_v32DZHLdiTX7GzLdcKcFvsnp4hyPSBZPJbjrbhAjxo8eo-A4qG0nSj5Iz-XULztfyiq-6DylmGsrs/s1415/Screenshot%202023-12-11%20100421.png
ព្រះនាងបានសរសេរថា «ខ្ញុំមានមោទកភាពណាស់ ដែលបានបង្ហាញវត្តមានក្នុងឆាកទូរទស្សន៍ @CCTV 1 ដ៏ធំនៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងសម្លៀកបំពាក់ប្រពៃណីខ្មែរ និងបកស្រាយចម្រៀងខ្មែរបទ មាគ៌ាអង្គរ ដោយមានការរាំរបាំដ៏ពិសេសអស្ចារ្យពីសាលារបាំនរោត្តមបុប្ផាទេវី ក្រោមព្រះកិច្ចដឹកនាំរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសូ។ ទន្ទឹមនិងនេះ ខ្ញុំក៏បានបកស្រាយចម្រៀងជាភាសាចិនជាមួយកុមារាកុមារីជនជាតិចិនដ៏ឆ្លាតវៃ និងស្អាតៗផងដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSLZP_0IaYN4LeTEQi88MBHmw6YFM3NWq7_SCYNE-qjeXnF4GSj_LpE4YtN1cb8Sd_0c7gHGWaG-Mz5MicobFx-uPrWu8tE3ayZHIX0vuPUJiuOpK-5kvp6CAyCmj3Pi5DX5aVaO88DYM4d8XVcQKzaoBrldwOrR8L2WihSp-9kG3f4JWdHieTDwdcMWc/s1410/Screenshot%202023-12-11%20100349.png

ព្រះនាងនរោត្ដម ជេនណា ជាបុត្រីទី ២ របស់សម្ដេចរាជបុត្រី នរោត្តម បុប្ផារី បានចាប់ផ្តើមប្រឡូកក្នុងវិស័យសិល្បៈតាំងពីមានព្រះជន្ម៦វស្សា ខណៈបច្ចុប្បន្នទ្រង់មានព្រះជន្មនៅ១១ វស្សា។ ទ្រង់ជាសិល្បការិនីវ័យក្មេងពោរពេញដោយទេពកោសល្យទាំងការចម្រៀង រាំ និងសម្តែង។ ជារឿយៗព្រះនាងតូច បានបង្ហោះការរាំ Cover បទចម្រៀង K-Pop និងសកម្មភាពសម្តែងនៅក្នុងព្រឹត្តិការណ៍នានាផងដែរ ក្រៅពីចំណេះជំនាញខាងវិស័យសិល្បៈព្រះនាងនរោត្តម ជេនណា ចេះ៥ភាសាទាំងភាសាជាតិរួមមាន ភាសាខ្មែរ ,បារាំង,អង់គ្លេស ចិន និងថៃ៕