ប្រទេសថៃ ៖ កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ក្រោយពីទំព័រហ្វេសប៊ុកថៃមួយបានបង្ហោះរូបភាពព្រះសង្ឃ១អង្គដេកកើយភ្លៅនារីវ័យក្មេងនៅលើកៅអីឈើ ព្រមទាំងចាប់ដៃគ្នាយ៉ាងស្និទ្ធស្នាលនោះ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមនៅប្រទេសថៃជាច្រើននាក់ចូលមកបញ្ចេញមតិរិះគន់អំពីទង្វើមិនសមរម្យនេះ ។

ក្រុមការងារសារព័ត៌មានថៃឈ្មោះ Nation បានធ្វើដំណើរទៅកាន់វត្តសួនកែវ ស្ថិតនៅឃុំបាងសែន ស្រុកបាងញ៉ៃ ខេត្តនុនថៈបុរី ប្រទេសថៃ និងជួបជាមួយព្រះសង្ឃព្រះនាម Phayom Kanlayano ជាព្រះចៅអធិការវត្តសួនកែវ ដើម្បីសាកសួរអំពីករណីនេះ ។Netizens irate after photos of monks working out goes viral - Top monk says  "don't show off" - Thailand News - Thailand News, Travel & Forum - ASEAN NOW

ព្រះចៅអធិការវត្តសួនកែវ ព្រះនាម Phayom Kanlayano មានសង្ឃដីកាថា ព្រះសង្ឃបានប្រព្រឹត្តទង្វើមិនសមរម្យនេះ លែងមានឋានៈជាព្រះសង្ឃទៀតហើយ ហើយត្រូវហៅថា «ប្តីវិញ» មិនមែនហៅថា ព្រះសង្ឃទេ ។ ព្រះសង្ឃគួរតែដឹងថា តើអ្វីអាចប្រព្រឹត្តបាន និងអ្វីមិនអាចប្រព្រឹត្តបាន ។

ព្រះចៅអធិការវត្តមានសង្ឃដីកាថា ៖ «យើងត្រូវមើលថា តើនារីនេះពេញចិត្តដែរឬទេ? ប្រសិនបើនាងមិនពេញចិត្តទេ គួរតែរុញ ឬដាក់១កែងដៃ ដើម្បីឱ្យព្រះសង្ឃអង្គនេះដឹងខ្លួនឡើងវិញ ។ ករណីនេះ ប្រសិនបើព្រះចៅអធិការវត្តមិនចាប់ព្រះសង្ឃផ្សឹកទេ ហើយឱ្យគង់នៅវត្តបន្តទៀត វាដូចគ្នានឹងត្រីស្អុយ១ក្បាលធ្វើឱ្យត្រីស្អុយទាំងអស់ ព្រោះបើតាមរូបភាពបង្ហាញថា ព្រះសង្ឃនេះមិនដឹងអ្វីទាល់តែសោះ ។ ព្រះសង្ឃគួរតែប្រព្រឹត្តឱ្យមនុស្សទូទៅគោរព ប៉ុន្តែបែរជាចូលចិត្តធ្វើឱ្យល្បីល្បាញក្នុងបណ្តាញសង្គម មិនគួរធ្វើជាព្រះសង្ឃទៀតទេ» ។

ក្រោយពីរឿងរ៉ាវនេះល្បីល្បាញក្នុងបណ្តាញសង្គម លោក សូក្រៃ ចៃម៉ាន់ ប្រធានការិយាល័យព្រះពុទ្ធសាសនាប្រចាំខេត្តឈៀងរ៉ាយ ក៏បានត្រួតពិនិត្យ ហើយជំហានដំបូងបង្ហាញថា បុរសតែងខ្លួនជាព្រះសង្ឃបានប្រព្រឹត្តនូវទង្វើនេះពិតមែន ហើយវាជារូបភាពចាស់ដែលបានកើតឡើងប្រមាណ៤ឆ្នាំហើយ ។

លោក សូក្រៃ ចៃម៉ាន់ បញ្ជាក់ថា បច្ចុប្បន្ន បុរសតែងខ្លួនជាព្រះសង្ឃនេះអាចទៅរស់នៅព្រំដែនថៃ និងឡាវ ហើយមានជំងឺមិនអាចដើរបានទេ ។ ហេតុនេះ ដើម្បីត្រួតពិនិត្យរកការពិតថា តើបុរសនេះជាព្រះសង្ឃពិតប្រាកដឬអត់នោះ ការិយាល័យព្រះពុទ្ធសាសនាប្រចាំខេត្តឈៀងរ៉ាយ បានបញ្ជូនព័ត៌មានបឋមទៅកាន់ស្ថាប័នព្រះពុទ្ធសាសនាឱ្យស៊ើបអង្កេតរកការពិត ដើម្បីចាត់ការតាមវិធានការរបស់ស្ថាប័នព្រះពុទ្ធសាសនាបន្តទៀត ៕ ប្រភព ៖ nation