ថ្មីៗនេះ យោងតាមការចេញផ្សាយរបស់អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានបកស្រាយថា៖”មូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីភាគីបើកបរម៉ូតូអគ្គីសនីបើកបរមិនប្រកាន់គន្លងផ្លូវ របស់ខ្លួនដោយបើកបរចូលគន្លងផ្លូវរបស់រថយន្ត ឯភាគីរថយន្តបានបើកបរលឿនខ្លះប្រុងប្រយ័ត្ន និងស្ថិតនៅក្នុងស្ថានភាពស្រវឹង”។
ក្រោយហេតុការណ៍នេះភ្លាម ក្រុមគ្រួសាររបស់ភាគីទាំងសងខាងបានធ្វើកិច្ចព្រមព្រៀងបញ្ចប់វិវាទ ហើយភាគី ខាងម៉ូតូអគ្គីសនីបានទទួលសំណងរដ្ឋប្បវេណី និងមិនបានដាក់ពាក្យប្ដឹងឡើយ។
ប៉ុន្តែដោយសារតែករណីនេះជារឿងព្រហ្មទណ្ឌ តំណាងអយ្យការបានបើកការស៊ើបសួតលើឈ្មោះ ជា ថាណាកា ហៅ ជា ណាកា តាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ៥១៨៧ អយធ ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ពីបទ៖បើកបរដោយធ្វេសប្រហែស ខ្ចីគ្នា មិនប្រុងប្រយ័ត្ន និងមិនគោរពកាតព្វកិច្ចដែលច្បាប់ចរាចរណ៍ផ្លូវគោក តម្រូវបណ្តាលឱ្យស្លាប់អ្នកដទៃ តាមបញ្ញត្តិមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបានបញ្ជូនសំណុំរឿង នេះទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។
ហេតុដូច្នេះមហាជន មានតែរងចាំការស៊ើបអង្កេតពីសមត្ថកិច្ចជំនាញជាបន្តទៀតតែប៉ុណ្ណោះ៕










