បរទេស៖ Selena Gomez បានធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយផលិតករតន្ត្រី Benny Blanco បន្ទាប់ពីនាងរក្សាភាព Single អស់រយៈពេល ៥ ឆ្នាំកន្លងមក។

យោងតាមប្រភពព័ត៌មាន Daily Mail ដែលបានរាយការណ៍នៅថ្ងៃទី៨ ខែធ្នូថ្មីៗនេះថា តារាចម្រៀងរបស់ពិភពលោកវ័យ ៣១ឆ្នាំរូបនេះ បានបង្ហោះរូបភាពជាមួយលោក Benny Blanco ដែលជាផលិតករតន្ត្រី អាយុ ៣៥ ឆ្នាំម្នាក់នៅលើ Instagram story របស់នាង។Benny Blanco Sells Rights to Litmus Music – Billboard

Selena បានបង្ហើបថា “នាងទាក់ទងលោក Benny Blanco កន្លះឆ្នាំមកហើយ គាត់គឺជាអ្វីគ្រប់យ៉ាងនៅក្នុងបេះដូងរបស់នាង ហើយគាត់ជាមនុស្សប្រុសល្អបំផុតដែលមិនធ្លាប់មាន”។Selena Gomez reminds us of the elegance of elbow gloves at the 2023 Academy Museum Gala | CNN

អ្នកទាំងពីរបានស្គាល់គ្នាជាច្រើនឆ្នាំមកហើយ ហើយក៏បានធ្វើការជាមួយគ្នាផងដែរ។ កាលពីខែកក្កដា លោក Benny ក៏មានវត្តមានក្នុងកម្មវិធីខួបកំណើតគម្រប់ ៣១ ឆ្នាំរបស់តារាចម្រៀងអាមេរិករូបនេះដែរ។ ក្នុងរយៈពេលជាង ៥ ឆ្នាំកន្លងមកនេះ Selena ត្រូវបានជាប់គាំងក្នុងពាក្យចចាមអារ៉ាមស្នេហាជាមួយបុរសជាច្រើននាក់ ប៉ុន្តែតារាចម្រៀងរូបនេះមិនបានធ្វើការបញ្ជាក់នោះទេ។Selena Gomez Sparks Benny Blanco Dating Rumors | UsWeekly

គួរំលឹកដែរថា Selena Gomez ក៏ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយ The Weeknd, Justin Bieber, Zedd, និង Nick Jonas ជាដើម។

Selena Gomez ត្រូវបានគេស្គាល់ថាជាតារាចម្រៀដ៏ល្បីល្បាញមួយរូប ហើយក៏ជាតារាសម្តែងដែលធ្លាប់បានចូលរួមក្នុងរឿងភាគទូរទស្សន៍ដូចជា Wizards of Waverly Place, Barney & Friends ។ រីឯអាល់ប៊ុមចម្រៀងរបស់នាងច្រើនតែជាប់ចំណាត់ថ្នាក់ខ្ពស់នៅលើតារាង Billboard ។ បទចម្រៀងមួយចំនួនរបស់ Selena រួមមាន Lose You to Love Me, Hands to Myself, Good for You…ជាដើម៕