បន្ទាប់ពីអ្នកសិល្បៈជាច្រើនរូបបានជួបជុំគ្នានៅឯពិធីមង្គលការលោក ឃុន វុត្ថា ពិធីការិនីល្បីឈ្មោះ កែវ ចាន់និមល និងតារាចម្រៀងក្នុងទ្រនំថោន សុវត្ថិឌី ធារីកា មានឱកាសបានជួប ខាត់ សុឃីម ជារៀមច្បងក្នុងវិស័យសិល្បៈថែមទាំងបានទម្លាយពាក្យក្នុងចិត្តប្រាប់មហាជនថែមទៀត។May be an image of 2 people

នៅលើបណ្តាញសង្គមរបស់ពិធីការិនីងហង្សមាស អ្នកនាង កែវ ចាន់និមល នាថ្ងៃទី៨ ធ្នូ នេះបានបង្ហោះរូបភាពជាមួយតារាពហុជំនាញ ខាត់ សុឃីម ព្រមទាំងរៀបរាប់ថា «រៀមច្បងក្នុងវិស័យសិល្បៈដ៏គួរឱ្យគោរពរបស់ខ្ញុំ តាំងពីខ្ញុំចូលសិល្បៈដំបូងៗគេមិនទាន់ស្គាល់ មិនថានៅកន្លែងណា រវល់ប៉ុណ្ណា ហត់ប៉ុណ្ណា ឱ្យតែឃើញប្អូនជម្រាបសួរ គាត់តែងតែលើកដៃជម្រាបសួរវិញដោយញញឹម និងសួរសុខទុក្ខប្អូន នេះហើយជាការផ្តល់តម្លៃដែលមិនអាចកាត់ថ្លៃបាន អរគុណបង ខាត់ សុឃីម»។May be an image of 2 people

តាមការសង្កេតនៅលើបណ្តាញសង្គមរបស់ពិធីការិនីរូបនេះ កន្លងមកអ្នកនាង កែវ ចាន់និមល កម្រណាស់ដែលនិយាយពីរៀមច្បង ឬអ្នកសិល្បៈជំនាន់ក្រោយ ដោយរូបអ្នកនាងភាគច្រើន បង្ហោះពីរឿងការងារ និងក្នុងរង្វង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះ។ នេះអាចបញ្ជាក់ថា តារាពហុជំនាញ ខាត់ សុឃីម ពិតជាអ្នកសិល្បៈដែលសាងកេរ្តិ៍ឈ្មោះបានល្អរហូតដល់ពិធីការិនីល្បីឈ្មោះពោលសរសើរបង្ហាញជាសាធារណៈតែម្តង។May be an image of 7 people, people smiling and wedding

មិនត្រឹមតែពិធីការិនី កែវ ចាន់និមល ប៉ុណ្ណោះទេដែលពោលសរសើរអ្នកនាង ខាត់ សុឃីម ក្នុងនោះតារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា សុវត្ថិឌី ធារីកា វិញក៏បង្ហាញអារម្មណ៍របស់ខ្លួនទៅកាន់អ្នកនាង ខាត់ សុឃីម ដែរថា «ខានជួបបងស្រីយូរហើយ ជាសិល្បៈពហុជំនាញ គួរយកគំរូតាម ជាត្រកូលគ្រួសារពហុសិល្បៈ ទាំងបុរាណ និង សម័យ»។

គួរបញ្ជាក់ថាត្រកូល អ្នកនាង ខាត់ សុឃីម សុទ្ធសឹងជាអ្នកសិល្បៈមានជំនាញទាំងសម័យនិងបុរាណ ថែមទាំងចេះលេងឧបករណ៍បុរាណខ្មែរផងដែរ។ នាពេលចុងក្រោយនេះដែរមហាជនបានពោលសរសើរក្រុមគ្រួសារតារាពហុជំនាញនេះបន្ទាប់ពីអបអរកូនប្រុសប្រលងជាប់បាក់ឌុបដោយមានសំឡេងអបអរសាទរជាមួយភ្លេងឆៃយុំា៕