ប្រទេសឡាវ ៖ វាបានក្លាយជារឿងមួយល្បីល្បាញពេញបណ្តាញសង្គមនៅប្រទេសឡាវ និងមានអ្នកចូលមើលវីដេអូនេះរាប់លាននាក់ ។ អ្នកលេងបណ្តាញសង្គមឡាវបានសរសើរថា កូនក្រមុំមានសំណាងល្អណាស់ ដោយសារនាងបានរៀបការជាមួយបុរស២នាក់ក្នុងពេលជាមួយគ្នា ។ នៅក្នុងរូបភាពបង្ហាញថា កូនក្រមុំញញឹមបិទមាត់មិនជិតទេ ដោយសារមានកូនកំលោះ២នាក់អង្គុយខាងឆ្វេងដៃ និងស្តាំដៃរបស់នាង ។
នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ អ្នកលេងបណ្តាញសង្គមនៅប្រទេសឡាវបានចែកចាយវីដេអូការរៀបអាពាហ៍ពិពាហ៍មួយ ដែលមានភ្ញៀវមកចូលរួមសម្តែងការត្រេកអរយ៉ាងច្រើនកុះករ ។ ប៉ុន្តែអ្នកលេងបណ្តាញសង្គមបានផ្តោតខ្លាំងទៅលើរូបថតរបស់កូនក្រមុំ ដែលមានកូនកំលោះចំនួន២នាក់អង្គុយសងខាងនាង រហូតដល់អ្នកលេងបណ្តាញសង្គមសួរថា តើអ្នកណាជាកូនកំលោះ? ឬមួយកូនក្រមុំរៀបការជាមួយកំលោះ២នាក់ ។
នៅក្នុងរូបភាពនេះបង្ហាញថា កូនក្រមុំបានបញ្ចុកអាហារទៅកាន់បុរសទាំង២នាក់ ដែលអង្គុយនៅខាងឆ្វេងដៃ និងស្តាំដៃនាងទៀតផង ខណៈភ្ញៀវមកចូលរួមក្នុងពិធីនេះបានបង្ហាញក្តីរីករាយ និងទះដៃអបអរសាទរដល់អ្នកទាំង៣ ។ បន្ទាប់មក កូនកំលោះទាំង២នាក់ ក៏បានបង្ហាញក្តីស្រឡាញ់ដល់កូនក្រមុំ ដោយនាំគ្នាថើបថ្ពល់នាង ។.jpg)
វីដេអូនេះបានធ្វើឱ្យមនុស្សជាច្រើនជជែកគ្នា ពីព្រោះវាស្រដៀងគ្នានឹងកូនក្រមុំរូបនេះរៀបការជាមួយកូនកំលោះ២នាក់ ។ មនុស្សមួយចំនួននិយាយចំអន់ថា កូនក្រមុំពិតជាមានសំណាងល្អមែន ។ ប៉ុន្តែមនុស្សខ្លះទៀតប្រាប់ថា ៖ «អ្នកអង្គុយខាងស្តាំដៃ គឺជាកូនកំលោះ ព្រោះបានចងខ្សែអំបោះតែម្នាក់ឯង ។ រីឯអ្នកអង្គុយខាងឆ្វេងដៃវិញ គឺជាមិត្តភក្តិជិតស្និទ្ធរបស់អ្នកទាំងពីរ» ៕
ប្រភព ៖ khaosod










