្រទេសជប៉ុន ៖ នៅដើមខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានបរទេសបានចុះផ្សាយថា នៅប្រទេសជប៉ុន បើទោះជាអតិថិជនមានប្រាក់គ្រប់គ្រាន់ ឬមានទ្រព្យសម្បត្តិច្រើនកម្រិតណាក៏ដោយ ក៏ពួកគេមិនអាចទិញរថយន្តជិះបានដែរ ប្រសិនបើពួកគេគ្មានលិខិតធានាថា មានចំណតរថយន្តផ្ទាល់ខ្លួន ។ ហេតុនេះ អតិថិជនម្នាក់ៗត្រូវគូសផែនទីទីតាំងចំណតរថយន្តឱ្យបានលម្អិត និងច្បាស់លាស់នៅក្នុងលិខិតសុំទិញរថយន្ត ។
នៅពេលអតិថិជនយកលិខិតសុំទិញរថយន្តទៅប្រគល់ឱ្យសមត្ថកិច្ចរួចហើយ នឹងមានភ្នាក់ងារចុះមកត្រួតពិនិត្យចំណតរថយន្តជាក់ស្តែង មុននឹងពួកគេប្រគល់លិខិតអនុញ្ញាតឱ្យអតិថិជនទិញរថយន្ត ។ មូលហេតុដែលប្រទេសជប៉ុនត្រូវអនុវត្តបែបនេះ ដើម្បីឱ្យផ្លូវនានាក្លាយជាទីកន្លែងសាធារណៈសម្រាប់មនុស្សគ្រប់គ្នាមានសិទ្ធិប្រើប្រាស់ស្មើៗគ្នា ។
រីឯចំណតរថយន្តនៅប្រទេសជប៉ុន អតិថិជនត្រូវបង់ប្រាក់ប្រចាំខែសម្រាប់ថ្លៃចំណត ហើយតម្លៃនឹងខុសៗគ្នាទៅតាមទីកន្លែងនីមួយៗ ឬតាមទីក្រុងផ្សេងៗ ។ បើទោះជាកន្លែងខ្លះបានអនុញ្ញាតឱ្យចតរថយន្តបាន ប៉ុន្តែគេមានច្បាប់កំណត់ថា ហាមចតរថយន្តទុកចោលលើសពី១២ម៉ោងនៅពេលថ្ងៃ និងហាមចតរថយន្តលើសពី៨ម៉ោងនៅពេលយប់ ។
លើសពីនេះ ប្រទេសជប៉ុនក៏បានហាមឃាត់ការចតរថយន្តនៅទីកន្លែងសាធារណៈដដែលៗរៀងរាល់ថ្ងៃផងដែរ ពីព្រោះវាដូចគ្នានឹងការប្រើប្រាស់ទីកន្លែងសាធារណៈទាំងនេះជំនួសចំណតរថយន្ត ៕
ប្រភព ៖ Beartai BRIEF










