ប្រទេសជប៉ុន ៖ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មាន Straits Times រាយការណ៍ថា ប៉ូលិសជប៉ុនបានចាប់ខ្លួនបុរសបើកបររថយន្តតាក់ស៊ីម្នាក់នៅទីក្រុងតូក្យូ ដោយបុរសរូបនេះបើកបររថយន្តឆ្លងកាត់ហ្វូងព្រាបដោយចេតនា និងបណ្តាលឱ្យព្រាបងា.ប់១ក្បាល ។ បុរសអ្នកបើកបរតាក់ស៊ីប្រាប់ថា ដោយសារតែខ្លួនគេខឹងសម្បារសត្វព្រាបមកឈរលើផ្លូវ ហើយវាជាផ្លូវរបស់មនុស្សធ្វើដំណើរ ។ប៉ូលិសជប៉ុនចាប់ខ្លួនអ្នកបើកឡានម្នាក់  ក្រោយបើកបំបុកហ្វូងព្រាបបណ្ដាលឱ្យងាប់មួយក្បាល

អ្នកនាំពាក្យស្ថានីយប៉ូលិសប្រចាំទីក្រុងតូក្យូលើកឡើងថា លោក Atsushi Ozawa អាយុ៥០ឆ្នាំ បានបើករថយន្តកិនព្រាប ខណៈប្រទេសជប៉ុនបានហាមឃាត់ពលរដ្ឋទាំងអស់មិនឱ្យសម្លា.ប់ព្រាបទេ ។ ហេតុនេះ ប៉ូលិសក៏បានចាប់ខ្លួនបុរសបើកបរតាក់ស៊ីរូបនេះ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ពីបទរំលោភច្បាប់គ្រប់គ្រងសត្វព្រៃ ។

បើតាមសារព័ត៌មានជប៉ុនបញ្ជាក់ថា លោក Atsushi Ozawa បានបើកបររថយន្តក្នុងល្បឿន៦០គីឡូម៉ែត្រក្នុង១ម៉ោង ។ នៅពេលភ្លើងសញ្ញាចរាចរណ៍ចេញពណ៌បៃតង ស្រាប់តែគាត់បើកបរឆ្លងកាត់ហ្វូងបក្សីយ៉ាងលឿន ហើយធ្វើឱ្យអ្នកដំណើរទូទៅភ្ញាក់ផ្អើលយ៉ាងខ្លាំងនាំគ្នាងាកមើល ដោយសារតែពួកគេឮសូរសំឡេងម៉ាស៊ីនរថយន្តខ្លាំងពេក ។Taksówkarz wjechał w stado gołębi. Trafił do aresztu - RMF 24

ប៉ូលិសក្រុងតូក្យូនិយាយថា ពេទ្យសត្វបានបញ្ជាក់ពីមូលហេតុបណ្តាលឱ្យព្រាបងា.ប់ថា ដោយសារវារងរបួសខ្លាំងពេក ហើយពេទ្យសត្វមិនអាចជួយសង្គ្រោះជីវិតបាន ។ រីឯលោក Atsushi Ozawa បាននិយាយទៅកាន់ប៉ូលិសផ្នែកស៊ើបអង្កេតថា ផ្លូវនេះជារបស់មនុស្ស ហើយសត្វព្រាបមិនគួរឈរនៅលើផ្លូវទេ ។

ទូរទស្សន៍ Fuji ផ្សាយថា បើតាមការពិចារណារបស់ប៉ូលិស គឺអាកប្បកិរិយារបស់អ្នកបើករថយន្តតាក់ស៊ីនេះបានបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ទើបប៉ូលិសសម្រេចចាប់ខ្លួនគាត់ ។ រីឯអ្នកលេងបណ្តាញសង្គមបានបញ្ចេញយោបល់ក្នុងបណ្តាញសង្គម X (ឬឈ្មោះ Twitter) ថា អ្នកបើកបរយានជំនិះទាំងអស់គួរតែចុចស៊ីប្លេ ឬធ្វើអ្វីម្យ៉ាង ជំនួសឱ្យការតាំងចិត្តសម្លាប់បក្សីបែបនេះ ព្រោះវាជាទង្វើមួយជ្រុលហួសហេតុពេក ៕ ប្រភព ៖ khaosod