ថ្មីៗនេះនៅលើបណ្តាញសង្គមមានការចាប់អារម្មណ៍ជាបន្តទៀតទៅលើគូស្នេហ៍តារាហ្វីលីពីនល្បីល្បាញដែលមានការលើកឡើងថាបែកគ្នាព្រោះតែមានជនទី៣ ខណៈធ្លាយពាក្យចចាមអារ៉ាមថា Andrea Brillantes បានសាងទំនាក់ទំនងស្នេហាជាមួយ Daniel គឺក្រោយពីតារាប្រុសរូបនេះបញ្ចប់ទំនាក់ទំនងជាមួយនឹង Kathryn រួចហើយ ដូច្នេះនាងគ្មានកំហុសជាជនទី៣ជុំវិញការបែកគ្នានេះទេ។Daniel Padilla Concert Tickets And Tour Dates - Platinumlist.net

Andrea បាននិយាយថា «ចាស! Daniel និងខ្ញុំពិតជាមានទំនាក់ទំនងស្នេហាជាសម្ងាត់ពីមុនមក ហើយរឿងសំខាន់ដែលគ្រប់គ្នាត្រូវដឹង គឺថា Daniel និង Kath បានចែកផ្លូវគ្នារួចហើយ មុនពេលពួកយើងចាប់ផ្តើមស្នេហា។ ដូច្នេះការដែល Daniel និយាយថាខ្ញុំគ្មានកំហុស គឺត្រឹមត្រូវណាស់ ព្រោះខ្ញុំពិតជាមិនបានធ្វើអីខុសមែន។ លើសពីនេះយើងកំពុងគិតគ្នាអំពីស្ថានភាព ហើយសម្រេចចិត្តបើកចំហរអំពីទំនាក់ទំនងរបស់យើងជាសាធារណៈតែម្ដង។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់អាចយល់បានថា យើងជាមនុស្សធម្មតាដែលមានសេចក្តីស្រឡាញ់ និង ស្វែងរកសុភមង្គលដោយមិនចាំបាច់ជាន់ជើងនរណាម្នាក់»។ តារាស្រីវ័យ២០ឆ្នាំរូបនេះបន្ថែមទៀតថា នាងសង្ឃឹមថាមិនថា Kathryn ឬ Daniel គឺអាចឆាប់សះស្បើយពីរឿងនេះហើយដើរទៅមុខបន្ត។Kathryn Bernardo wins at Seoul International Drama Awards | ABS-CBN News

ទោះយ៉ាងណានេះគ្រាន់តែជាពាក្យចចាមអារ៉ាមដែលចែកចាយនៅលើបណ្តាញសង្គមប៉ុណ្ណោះសម្រាប់គណនី Instagram ផ្លូវការរបស់ Andrea វិញគឺមិនបាន Post ពីរឿងនេះទេដោយនាងព្យាយាមរក្សាភាពស្ងៀមស្ងាត់ជាទីបំផុត មិនចេញមុខបកស្រាយឬបដិសេធឡើយទោះបីជារឿងជាប់ឈ្មោះជាជនទី៣បំបែកស្នេហា១១ឆ្នាំរបស់គេយ៉ាងណាក៏ដោយ។Andrea Brillantes : r/CelebsPH

គួរបញ្ជាក់ផងដែរថា កាលពីទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ Kathryn Bernardo បានបង្ហោះនៅលើ Instagram របស់នាងដោយបញ្ចប់ទំនាក់ទំនងជាមួយមិត្តប្រុស Daniel Padilla បន្ទាប់ពីក្លាយជាគូស្នេហ៍១១ឆ្នាំ។ ការបែកគ្នារបស់អ្នកទាំងពីរធ្វើឱ្យអ្នកក្នុងចង្កោមសិល្បៈហ្វីលីពីន អ្នកគាំទ្រទាំងក្នុងនិងក្រៅប្រទេសសុទ្ធតែបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះការបែកគ្នារបស់ពួកគេ ខណៈតារាស្រី Andrea បានជាប់ឈ្មោះថាជាជនទី៣លើរឿងនេះ៕