ប្រទេសនូវែលសេឡង់ ៖ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon បានប្រកាសថា ប្រទេសនូវែលសេឡង់នឹងអនុវត្តវិធានការហាមកូនសិស្សប្រើប្រាស់ទូរស័ព្ទដៃក្នុងសាលារៀននៅទូទាំងប្រទេស ។ ការប្រកាសបែបនេះ ក្រោយពីលោកទើបឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបានចំនួន១០០ថ្ងៃ ។Insight: Should NZ Schools Ban Mobile Phones? | RNZ

វិធានការហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃក្នុងសាលារៀន មានគោលបំណងលើកកម្ពស់គុណភាពការសិក្សានៅតាមសាលារៀននីមួយៗ ខណៈបច្ចុប្បន្ន ការសិក្សារបស់កូនសិស្សភាគច្រើនបានធ្លាក់ចុះខ្លាំង ដូចជា កូនសិស្សខ្សោយក្នុងការអាន ឬខ្សោយសរសេរមេរៀន ជាដើម ។ វិធានការនេះបានសាកល្បងអនុវត្តរួចហើយនៅតាមបណ្តាប្រទេសមួយចំនួន ដូចជា សហរដ្ឋអាមេរិក, អង់គ្លេស និងបារាំង ។ ប៉ុន្តែក្រោយពីប្រទេសទាំងនេះបានអនុវត្តវិធានការនេះរួចមកឃើញថា ពួកគេទទួលបានលទ្ធផលល្អ ។School cellphone ban: Schools with bans already in place report positive  results - NZ Herald

នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon ថ្លែងថា ការអនុវត្តវិធានការនេះនឹងអាចទប់ស្កាត់ការញៀនទូរស័ព្ទដៃរបស់កូនសិស្ស ពីព្រោះការប្រើប្រាស់ទូរស័ព្ទនឹងរំខានដល់ការផ្តោតអារម្មណ៍របស់ពួកគេ ។ លោកសង្ឃឹមថា កូនសិស្សទាំងអស់នឹងងាកមកចាប់អារម្មណ៍លើការរៀនសូត្រជាងមុន រីឯសាស្ត្រាចារ្យវិញនឹងអាចផ្តោតលើការបង្រៀនសិស្សបន្ថែមទៀត ។School cellphone ban: Mixed evidence around the use of technology in schools  - NZ Herald

កន្លងមក កូនសិស្សនៅប្រទេសនូវែលសេឡង់ ធ្លាប់ទទួលបានពិន្ទុល្អបំផុតនៅលើពិភពលោក ផ្នែកការអាន និងសរសេរអក្សរ ។ ប៉ុន្តែបច្ចុប្បន្ននេះ សមត្ថភាពអាន និងការសរសេរអក្សររបស់ពួកគេបានធ្លាក់ចុះយ៉ាងខ្លាំង រហូតធ្វើឱ្យអ្នកស្រាវជ្រាវបារម្ភថា ការសិក្សារបស់សិស្សនូវែលសេឡង់នឹងឈានដល់កម្រិតទាបបំផុត ។Ban phones in classroom, not in breaks – survey – Hongi NZ

អ្នកស្រាវជ្រាវម្នាក់មកពីមជ្ឈមណ្ឌលអប់រំសប្បុរសធម៌និយាយថា ៖ «សមត្ថភាពអាន និងការសរសេរអក្សររបស់កូនសិស្សនូវែលសេឡង់បានធ្លាក់ចុះយ៉ាងខ្លាំង តាំងពីឆ្នាំ២០២២ ។ គេរកឃើញថា កូនសិស្សម្នាក់ក្នុងចំណោម៣នាក់ ដែលមានអាយុ១៥ឆ្នាំ ពួកគេមិនចេះអាន និងសរសេរអក្សរបានត្រឹមត្រូវទេ» ៕