បរទេស៖ អ្នកជំនាញបានភ្ញាក់ផ្អើលជាមួយនឹងរសជាតិពិសេសប្លែកនៃស្រាសាំប៉ាញដែលបានធ្លាក់ចូលទៅក្រោមសមុទ្រ បន្ទាប់ពីលិចកប៉ាល់នៅឯឆ្នេរសមុទ្រនៃប្រទេសហ្វាំងឡង់ក្នុងអំឡុងឆ្នាំ ១៨៥២។

យោងតាមប្រភពព័ត៌មាន The Guardian បានឱ្យដឹងថា ក្រុមអ្នកមុជទឹកបានរកឃើញស្រាសាំប៉ាញចំនួន ១៤៥ ដបនៅជម្រៅ ៤៨.៨ ម៉ែត្រក្រោមសមុទ្រនៃប្រទេសហ្វាំងឡង់។ ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលដបស្រានៅតែពេញ ហើយមានរសជាតិពិសេសផ្អែមឈ្ងុយ ដូចការរៀបរាប់ដោយសាស្ត្រាចារ្យជីវគីមីអាហារ។ រីឯស្លាកសញ្ញារបស់ស្រាបានរសាត់អស់ ប៉ុន្តែអ្នកជំនាញបានពិនិត្យផ្នែកខាងក្នុងនៃឆ្នុក ក៏ដូចជាបានរកឃើញរូបថតម៉ាកដែលអាចឱ្យពួកគេកំណត់ប្រភពដើមរបស់វាបាន។Veuve Clicquot Aged Champagne Under the Sea and We tasted the Results –  Robb Report

ស្រាសាំប៉ាញជាច្រើនដបបានមកពីក្រុមហ៊ុន Juglar maison ដែលបានបាត់នៅឆ្នាំ ១៨២៩ នៅពេលដែលចម្ការទំពាំងបាយជូររបស់ពួកគេត្រូវបានគូប្រជែងដណ្តើមកាន់កាប់។ លើសពីនេះទៅទៀត មានស្រាម៉ាក Veuve Clicquot ចំនួន ៤៧ ដបក៏ត្រូវបានរកឃើញផងដែរ។

បច្ចុប្បន្នស្រាសាំប៉ាញចំនួន ១១ ដបត្រូវបានដេញថ្លៃក្នុងតម្លៃសរុប ១៥៦,០០០ ដុល្លារនៅទីក្រុង Mariehamn លើកោះ Åland រវាងប្រទេសហ្វាំងឡង់ និងស៊ុយអែត ជាកន្លែងដែលបំណែកនៃ Föglö ត្រូវបានរកឃើញ។ ជាពិសេស ស្រា Veuve Clicquot មួយដប មានតម្លៃលក់រហូតដល់ ១៦,៣៤២ ដុល្លារ។ ទោះជាយ៉ាងណា តម្លៃដបស្រាដែលយកចេញពីការខូចខាតអាចឡើងដល់ ១៩០,០០០ ដុល្លារអាមេរិក។

លោក Philippe Jeandet ដែលជាសាស្ត្រាចារ្យផ្នែកជីវគីមីចំណីអាហារនៅសាកលវិទ្យាល័យ Reims មានទីតាំងនៅកណ្តាលនៃតំបន់ផលិតស្រាសំប៉ាញរបស់ប្រទេសបារាំង បានធ្វើការភ្លក់រសជាតិស្រាសាំប៉ាញចំនួន ៣ ដង ក៏បានរកឃើញថា “បន្ទាប់ពី ១៧០ នៃការធ្លាក់ចូលក្រោមសមុទ្រ ស្ថានភាពស្រាគឺល្អឥតខ្ចោះ”។ លោក Philippe បានបន្តទៀតថា ស្រានេះមានក្លិនឈ្ងុយឆ្ងាញ់ និងហឹរ រួមជាមួយផ្លែឈើ ត្រកួន និងទឹកឃ្មុំ ដែលវាជាស្រាសាំប៉ាញដ៏ល្អបំផុតមួយនៅក្នុងពិភពលោក។

លោក Dominique Demarville អ្នកគ្រប់គ្រងផលិតកម្មស្រាសំប៉ាញនៅ Veuve Clicquot មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរកឃើញដបស្រារបស់ពួកគេឡើងវិញ ដោយពួកគេក៏បានសម្រេចចិត្តទម្លាក់ដបស្រាសាំប៉ាញរាប់សិបដបទៅក្នុងទីតាំងតែមួយនៅកោះ Åland ហើយទុកនៅទីនោះរយៈពេល ៤០ឆ្នាំ។ ក្រុមហ៊ុនផលិតស្រាជឿជាក់ថាសមុទ្រជ្រៅអាចជាបរិយាកាសដ៏ល្អឥតខ្ចោះសម្រាប់ស្រាសំប៉ាញដែលមានវ័យចំណាស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2jQn4dQepj07odlGsolH2eNpnmhTqh_bNSTpl-5vMMvjFDssnfipX5PJX4p9y33T-pT9OCFoBO1n2xc_RDvIJlKlzBhtmEIEo40F1hORqRuJW-S8Z8TGmeKEAb7xDEXMY1BxlA1hJkFdDhNZjVblsaHQIhUs9O1KeJvwMZlhOn2lAisA3k8kSl0ufeK4/s750/photo_2023-12-02_09-19-33.jpg