សហភាពអឺរ៉ុប (EU) បានចុះកិច្ចព្រមព្រៀងមួយនៅទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ដើម្បីបញ្ឈប់ការនាំចេញសំរាមផ្លាស្ទិកទៅកាន់ប្រទេសក្រីក្រ ព្រមទាំងចុះសន្ធិសញ្ញាលំដាប់ពិភពលោកផងដែរ ពាក់ព័ន្ធនឹងការបំពុលបរិយាកាសដោយសារសំរាមផ្លាស្ទិក ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ ។

នៅខែវិច្ឆិកា ឆ្នាំ២០២៣ សមាជិកសភានីតិបញ្ញត្តិរបស់អឺរ៉ុប និងប្រទេសជាសមាជិកបានឯកភាពគ្នាថា នឹងហាមឃាត់ការនាំចេញសំរាមផ្លាស្ទិកទៅកាន់ប្រទេសមិនមែនជាសមាជិករបស់ OECD រីឯប្រទេសជាសមាជិក OECD ភាគច្រើនជាប្រទេសរីកចម្រើន ។ ការហាមឃាត់នេះ នឹងអនុវត្តចាប់ពីឆ្នាំ២០២៦ តទៅ ។Cambodia to send plastic waste back to the US and Canada | CNN

Pernille Weiss ជាសមាជិកមកពីប្រទេសដាណឺម៉ាករបស់សហភាពអឺរ៉ុបនិយាយថា ៖ «ទីបំផុត សហភាពអឺរ៉ុបបានចេញមុខទទួលខុសត្រូវចំពោះសំរាមផ្លាស្ទិក ដោយហាមឃាត់ការនាំចេញទៅប្រទេស ដែលមិនមែនជាសមាជិក OECD ។ យើងបានអនុវត្តតាមចក្ខុវិស័យរបស់យើងដែលលើកឡើងថា សំរាមនឹងក្លាយជាធនធានមួយ បើអាចគ្រប់គ្រងវាបានត្រឹមត្រូវ តែមិនគួរបណ្តោយឱ្យសំរាមប៉ះពាល់ដល់បរិស្ថាន ឬសុខភាពមនុស្សទេ មិនថាករណីណាក៏ដោយ» ។

OECD គឺជាអង្គការអន្តរជាតិមួយបង្កើតឡើងកាលពីឆ្នាំ១៩៦០ ក្នុងគោលបំណងជំរុញការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅលើពិភពលោក ។ បច្ចុប្បន្ន អង្គការនេះមានសមាជិកចំនួន៣៥ប្រទេស ក្នុងនោះភាគច្រើនជាប្រទេសអភិវឌ្ឍន៍ជឿនលឿននៅតំបន់អឺរ៉ុប និងអាមេរិកខាងជើង ។

មុននេះ សំរាមផ្លាស្ទិកភាគច្រើននៅតំបន់អឺរ៉ុបត្រូវបានគេដុតបំផ្លាញចោល ក្នុងនោះសំរាមតិចជាង១ ក្នុងចំណោម៣ ត្រូវបានគេយកទៅកែច្នៃឡើងវិញ ។ ប៉ុន្តែសកម្មជនបរិស្ថានជឿថា គេបាននាំចេញសំរាមផ្លាស្ទិកមួយចំនួនទៅក្រៅប្រទេស ជាពិសេស នាំចេញទៅប្រទេសក្រីក្រ ។ ទីបំផុត គេបានកប់សំរាមទាំងនេះនៅក្នុងដី និងគរទុកចោល ។Plastic waste, Europe bans exports to poor countries | Plastic waste, Europe  bans exports to poor countries Plastic waste, Europe bans exports to poor  countries

Lauren Weir ជាមន្ត្រីបរិស្ថាននិយាយថា ៖ «ទីបំផុត សហភាពអឺរ៉ុបបានចាប់ផ្តើមទទួលខុសត្រូវចំពោះតួនាទីរបស់ខ្លួន ពាក់ព័ន្ធនឹងផលប៉ះពាល់បរិស្ថានដោយសារសំរាមផ្លាស្ទិកនៅទូទាំងពិភពលោក ។ ប៉ុន្តែយើងត្រូវពិនិត្យមើលចំណុចលម្អិតក្នុងកិច្ចព្រមព្រៀងជាផ្លូវការម្តងទៀត ។ ទោះយ៉ាងណា បច្ចុប្បន្ន គេនៅតែបន្តនាំចេញសំរាមជាច្រើនប្រភេទទៅកាន់ប្រទេសក្រីក្រ ។ ដូច្នេះ វាត្រូវមានដំណោះស្រាយឱ្យល្អប្រសើរជាងនេះបន្តទៀត» ។

ចំណែក Sedat Gundogdu អ្នកស្រាវជ្រាវផ្នែកមីក្រូផ្លាស្ទិកមកពីសាកលវិទ្យាល័យ Ukurova ប្រទេសតួកគី និយាយថា ៖ «បម្រាមនាំចេញសំរាមផ្លាស្ទិកទៅកាន់ប្រទេសក្រីក្រ ដែលមិនមែនជាសមាជិកអង្គការ OECD គឺជាការសម្រេចចិត្តដ៏សំខាន់មួយ ។ ប៉ុន្តែគួរឱ្យខកចិត្ត ព្រោះគ្មានការហាមឃាត់ទាំងស្រុងលើការនាំចេញសំរាម និងមិនបានហាមឃាត់ការនាំចេញសំរាមផ្លាស្ទិកបង្កគ្រោះថ្នាក់ និងកាកសំណល់ចម្រុះមកប្រទេសតួកគី ។ តួកគីបាននាំចូលកាកសំណល់ផ្លាស្ទិកច្រើនជាងគេនៅសហភាពអឺរ៉ុប ខណៈតួកគីជាសមាជិករបស់ OECD» ៕European Parliament proposes ban on plastic waste exports to developing  countries | Article | Packaging Europe