ប្រទេសវៀតណាម ៖ សារព័ត៌មាន Reuters រាយការណ៍ថា លោក Wang Yi មន្ត្រីទូតជាន់ខ្ពស់របស់ចិនបានធ្វើដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ប៉ុន្តែសារព័ត៌មាន Reuters មិនទទួលបានការបកស្រាយពីក្រសួងការបរទេសវៀតណាម និងចិនទេ ។

យោងតាមប្រភពព័ត៌មានពីជនជាតិវៀតណាម២នាក់និយាយថា ៖ «លោក Wang Yi នឹងចូលរួមក្នុងកិច្ចប្រជុំរវាងរដ្ឋាភិបាលវៀតណាម និងចិន នៅទីក្រុងហាណូយ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣» ។Wang Yi Attends the High-level Segment of the 49th Session of the United  Nations Human Rights Council

ប្រទេសចិនមានទំនាក់ទំនងយ៉ាងរឹងមាំជាមួយវៀតណាមផ្នែកការទូត តាំងពីឆ្នាំ១៩៥០ មកម៉្លេះ បើទោះជាកើតមានសង្គ្រាមរយៈពេលខ្លី នៅឆ្នាំ១៩៧៩ ក្តី ។ លើសពីនេះ ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់វៀតណាម និងជាប្រទេសនាំចូលដ៏សំខាន់សម្រាប់ផ្នែកផលិតវៀតណាម ។

នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិនដែលបានទៅធ្វើទស្សនកិច្ចនៅវៀតណាម សន្យាថា នឹងបើកទីផ្សារចិនសម្រាប់ផលិតផលកសិកម្មវៀតណាម ខណៈប្រទេសទាំងពីរព្យាយាមជំរុញទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ ។ នេះបើតាមការលើកឡើងរបស់មន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ។Wang Yi travels to Vietnam • Table.Media

កាលពីខែតុលា ឆ្នាំ២០២៣ សារព័ត៌មាន Reuters រាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជិនពីង អាចនឹងធ្វើដំណើរទៅកាន់ទីក្រុងហាណូយ ហើយពេលនោះ គម្រោងធ្វើដំណើរអាចនៅចុងខែតុលា ឬដើមខែវិច្ឆិកា ឆ្នាំ២០២៣ ។ ប៉ុន្តែមន្ត្រីទូតប្រចាំទីក្រុងហាណូយ ចំនួន៣រូបបាននិយាយនាពេលបន្ទាប់ថា ដំណើរទស្សនកិច្ចនេះនឹងពន្យារពេលរហូតដល់ខែធ្នូ ឆ្នាំ២០២៣ ។

ពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងចិន បានកើនឡើង៥,៥% នៅឆ្នាំ២០២២ ស្មើនឹងទឹកប្រាក់១៧៥.៥០០លានដុល្លារអាមេរិក ខណៈការដឹកជញ្ជូនពីចិនមកកាន់វៀតណាម ស្មើនឹង៦៧% ។ នេះបើតាមការបញ្ជាក់របស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ៕Wang Yi: China, Vietnam should contribute more to world peace - CGTN