ប្រទេសវៀតណាម ៖ សារព័ត៌មានបរទេសបានចុះផ្សាយថា វៀតណាមជាប្រទេសមួយដែលការធ្វើចរាចរមានភាពរញ៉េរញ៉ៃបំផុត និងមានសំឡេងស៊ីប្លេរំខានទៀតផង ។ លើសពីនេះ នៅមានបញ្ហាផ្សេងទៀតដែលធ្វើឱ្យវៀតណាមខូចកេរ្តិ៍ឈ្មោះក្នុងវិស័យទេសចរណ៍ គឺបញ្ហាសំរាម និងភាពកខ្វក់ក្នុងទីក្រុង ។

នៅតាមបណ្តាខេត្តផ្សេងៗ ក៏ដូចជាទីក្រុងហាណូយ និងទីក្រុងដាណាង ពិបាកដោះស្រាយបញ្ហាបរិស្ថានកខ្វក់ណាស់ ហើយក៏ពិបាកផ្លាស់ប្តូរទម្លាប់ការចោលសំរាមរបស់ពួកគេផងដែរ ដោយសារពួកគេមិនបានខ្វល់ខ្វាយពីបរិស្ថាន និងទទួលការអប់រំមិនត្រឹមត្រូវ ។ ជនបរទេសនិយាយថា ពួកគេគ្មានទំនួលខុសត្រូវចំពោះសង្គមទេ ហើយម្នាក់ៗគិតតែពីការសប្បាយរៀងៗខ្លួន ។ ជនបរទេសប្រាប់ថា ពួកគេបានទៅកម្សាន្តនៅតាមប្រទេសនានាលើពិភពលោក ប៉ុន្តែគ្មានប្រទេសណាមួយកខ្វក់ដូចវៀតណាមទេ ។Vietnam in danger of becoming a dump as China says no to trash - Vietnam  Insider

ការចោលសំរាមផ្តេសផ្តាសនៅវៀតណាមត្រូវបានគេថតបង្ហោះក្នុងបណ្តាញសង្គម ហើយអ្នកលេងបណ្តាញសង្គមនិយាយថា ប្រទេសថៃ និងប្រទេសផ្សេងៗ ក៏មានសំរាមផ្លាស្ទិកដែរ ដូចជា ថង់ដាក់ចំណីអាហារ, កែវកាហ្វេ, បំពង់បឺត និងដបទឹកសុទ្ធ ។ លើសពីនេះ ក៏មានបញ្ហាចរាចរណ៍ និងស្រវឹងក្នុងពេលបើកបរ ប៉ុន្តែប្រទេសថៃបានដោះស្រាយបញ្ហានេះ ដោយការអប់រំពលរដ្ឋឱ្យចូលរួមសម្អាតបរិស្ថាន ទើបធ្វើឱ្យបច្ចុប្បន្ន ជនជាតិថៃមានទម្លាប់កើបសំរាមនៅតាមផ្លូវ សូម្បីតែក្រដាស១សន្លឹក ។ ពេលខ្លះ ពួកគេដាក់កាកសំណល់មួយចំនួនចូលហោប៉ៅខោ រួចយកទៅបោះចោលក្នុងធុងសំរាមដោយខ្លួនឯង ។Vietnam's long and winding road to plastic waste reduction

ហេតុនេះ បើចង់ឱ្យប្រទេសមានបរិស្ថានស្អាត និងគ្មានការចោលសំរាមផ្តេសផ្តាសនៅតាមកន្លែងសាធារណៈ ឬតាមផ្លូវ រដ្ឋាភិបាលប្រទេសនីមួយៗត្រូវអប់រំកុមារតាំងពីថ្នាក់មត្តេយ្យ អំពីការបោះចោលសំរាមឱ្យបានត្រឹមត្រូវ ទើបពួកគេមានទម្លាប់ល្អជាប់ខ្លួន និងប្រកាន់យកទម្លាប់ល្អនេះនៅពេលពួកគេធំឡើង ។

ពាក់ព័ន្ធនឹងបញ្ហាសំរាម ជនបរទេសនិយាយថា នៅតាមឆ្នេរសមុទ្រវៀតណាមមានសំរាមច្រើនណាស់ ។ ហេតុនេះ វៀតណាមគួរតែពិន័យអ្នកចោលសំរាមផ្តេសផ្តាស និងអប់រំពីការចោលសំរាមនៅតាមសាលារៀនទូទាំងប្រទេស ។ បើធ្វើបែបនេះបាន នៅតាមភូមិតូចៗ ឬទីសាធារណៈផ្សេងៗនឹងមានខ្យល់អាកាសបរិសុទ្ធ ហើយភ្ញៀវទេសចរបរទេសចង់មកកម្សាន្ត ។Beaches trashed in central, southern Vietnam - VnExpress International

ជនបរទេសខ្លះទៀតប្រាប់ថា នៅប្រទេសវៀតណាមស្ទះចរាចរណ៍ខ្លាំង និងមានគំនរសំរាមច្រើនបណ្តាលឱ្យឆ្លងជំងឺផ្សេងៗ ។ ជនជាតិវៀតណាមនិយាយឮសំឡេងខ្លាំងជាងគេនៅលើពិភពលោក រីឯភាពកខ្វក់ គឺវៀតណាមកខ្វក់បំផុត ។ ចំណែកនៅតាមភោជនីយដ្ឋានវៀតណាមវិញបានបោសសម្អាតតែម្តងប៉ុណ្ណោះ គឺបោសសម្អាតនៅពេលបិទទ្វារឈប់លក់ឱ្យអតិថិជន ។ ដូច្នេះ ជនបរទេសទៅលេងវៀតណាមតែម្តងប៉ុណ្ណោះ ពួកគេមិនចង់ទៅលេងទីនោះទៀតទេ ។

សរុបមក រដ្ឋាភិបាលវៀតណាមគួរចេញច្បាប់ឱ្យតឹងរ៉ឹងដើម្បីដោះស្រាយបញ្ហាសំរាម និងអប់រំពីការចោលសំរាមចាប់ពីក្មេងថ្នាក់មត្តេយ្យឡើងទៅ ក៏ដូចជាអប់រំក្នុងក្រុមគ្រួសារផងដែរ ។ ការចោលសំរាមផ្តេសផ្តាសបានធ្វើឱ្យប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ ជាពិសេស វិស័យទេសចរណ៍ ៕