ប្រទេសកូរ៉េខាងត្បូង ៖ ការិយាល័យស្ថិតិកូរ៉េខាងត្បូងលើកឡើងថា ចំនួនយុវវ័យនៅប្រទេសកូរ៉េខាងត្បូងនឹងធ្លាក់ចុះរហូតដល់ពាក់កណ្តាលក្នុងរយៈពេល៣០ឆ្នាំខាងមុខ ។ ប៉ុន្តែពលរដ្ឋកូរ៉េខាងត្បូងដែលមានអាយុច្រើនបានកើនឡើងយ៉ាងឆាប់រហ័ស ខណៈអត្រាកំណើតធ្លាក់ចុះមកនៅកម្រិតទាបបំផុត ។

សេចក្តីរាយការណ៍បញ្ជាក់ថា ពលរដ្ឋកូរ៉េខាងត្បូងមានអាយុចាប់ពី១៩ឆ្នាំ ទៅ៣៤ឆ្នាំ នៅឆ្នាំ២០២០ មានចំនួន១០.២១៣.០០០នាក់ ស្មើនឹង២០,៤% នៃចំនួនពលរដ្ឋសរុបនៅប្រទេសកូរ៉េខាងត្បូង ។ គេរំពឹងថា តួលេខនេះនឹងធ្លាក់ចុះនៅសល់ត្រឹមតែ៥.២១៣.០០០នាក់ នៅឆ្នាំ២០៥០ ។ គេសង្កេតឃើញថា ចំនួននេះបានធ្លាក់ចុះជាបន្តបន្ទាប់ គឺពីចំនួន១៣.៨៤៩.០០០នាក់ នៅឆ្នាំ១៩៩០ មកនៅសល់ត្រឹមតែ១២.៨៨៣.០០០នាក់ នៅឆ្នាំ២០០០ និងនៅសល់ត្រឹម១០.៩៦៧.០០០នាក់ នៅឆ្នាំ២០១០ ។Poll Shows Half of Korean Teenagers Have Thought of Suicide - WSJ

សមាមាត្រចំនួនយុវវ័យធៀបនឹងពលរដ្ឋសរុបអាចធ្លាក់ចុះរហូតដល់១០% នៅឆ្នាំ២០៥០ ។ ចំណែកអត្រាប.ន្តពូ.ជ ឬចំនួនកូនជាមធ្យមដែលស្ត្រីកូរ៉េខាងត្បូងរំពឹងថា នាងនឹងមានកូនក្នុងជីវិត ប៉ុន្តែវានឹងធ្លាក់ចុះមកនៅកម្រិតទាបជាថ្មីនៅឆ្នាំ២០២២ ។

របាយការណ៍បញ្ជាក់ថា សមាមាត្រយុវវ័យពុំទាន់រៀបអាពាហ៍ពិពាហ៍បានកើនឡើងរហូតដល់៨១,៥% នៅឆ្នាំ២០២០ ។ ចំនួនយុវវ័យពុំទាន់រៀបអាពាហ៍ពិពាហ៍បានកើនឡើងយ៉ាងឆាប់រហ័ស គឺពី៥៤,៥% នៅឆ្នាំ២០០០ មកស្មើនឹង៦៣,២% នៅឆ្នាំ២០០៥ និង៦៨,៩% នៅឆ្នាំ២០១០ ។In South Korea, the young rise up against a president—and a society -  Macleans.ca

ចំណែកសមាមាត្រស្ត្រីវ័យក្មេងដែលបានបំពេញការងារផ្នែកសេដ្ឋកិច្ច បានកើនឡើងពី៤២,៣% នៅឆ្នាំ២០០០ មកស្មើនឹង៥៥,២% នៅឆ្នាំ២០១០ និង៦១,១% នៅឆ្នាំ២០២០ ។ ដូចគ្នានេះ សមាមាត្របុរសវ័យក្មេងដែលបានបំពេញការងារផ្នែកសេដ្ឋកិច្ច បានធ្លាក់ចុះពី៦៦% នៅឆ្នាំ២០០០ មកស្មើនឹង៦៤,៧% នៅឆ្នាំ២០១០ និង៦៣,៩% នៅឆ្នាំ២០២០ ៕North Korea relations second to unemployment for South Korea's youth -  CSMonitor.com