រាជធានីភ្នំពេញ៖ នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី២៩ វិច្ឆិកា2023 នេះក្រសួងកសិកម្មបានប្រកាសពីសក្តានុពលដំណាំស្វាយចន្ទីកំពុងមានសក្តានុពលនាំចេញខ្លាំងលំដាប់លេខ២ គិតត្រឹមរយៈពេល១០ខែ ក្នុងឆ្នាំ២០២៣នេះ។ កម្ពុជារកចំណូលបានពីការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ (ឆៅ សើម) ប្រមាណជាង ៦១ ម៉ឺនតោន នាំចេញទៅប្រទេសវៀតណាម គិតជាទឹកប្រាក់ជាង ៨៣០ លានដុល្លារអាមេរិក ក្តោបយក៩០%នៃទីផ្សាគ្រាប់ស្វាយចន្ទីរបស់កម្ពុជា។ការនាំចេញគ្រាប់ស្វាយចន្ទីទៅជប៉ុនកើនឡើងខ្លាំង - Khmer Times
ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានលើកឡើងថា បរិមាណនាំចេញគ្រាប់ស្វាយចន្ទីឆ្នាំ២០២៣នេះ បានធ្លាក់ចុះជាង ១៦%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២។

បើយោងតាមលោកប្រធានសមាគមស្វាយចន្ទីកម្ពុជា បានប្រាប់ពីមូលហេតុចំបងៗ នៃការធ្លាក់ចុះទិន្នផលនេះ គឺដោយសារការប្រែប្រួលអាកាសធាតុ ដែលបណ្តាលឱ្យកម្ពុជាបានបាត់បង់ដើមស្វាយចន្ទីមួយចំនួនធំ។ ដូច្នេះការបាត់បង់ដើមស្វាយចន្ទី ក៏ធ្វើឱ្យទិន្នផលគ្រាប់ស្វាយចន្ទីមានការធ្លាក់ចុះផងដែរ។

បើទោះបីជាបែបនេះក្តី លោកប្រធានសមាគមនៅតែមានសុទ្ធិនិយមពីការកើនឡើងនៃដំណាំស្វាយចន្ទីកម្ពុជាផងដែរ ដោយលោកបានបន្ថែមទៀតថា ទោះជាមានបញ្ហារយ៉ាងនេះក្តី ការនេះមិនមែនជាកង្វល់ធំនោះទេ។ បច្ចុប្បន្ន ដោយសារសហគ្រាសក្នុងស្រុកមានកាន់តែច្រើនបានទទួលទិញគ្រាប់ស្វាយចន្ទីពីកសិករ ម្យ៉ាងទៀតបើយោងតាមការស្រាវជ្រាវពី ថ្នាលបណ្តុះពូជចន្ទី បរិមាណនៃការដាំដុះ ដំណាំស្វាយចន្ទីមានការកើនឡើងគួរកត់សម្គាល់ ពិសេសប្រភេទពូជ M23។ដំណាំស្វាយចន្ទីនៅក្នុងខេត្តកំពង់ធំ ជាដំណាំមានសក្តានុពលមួយ មានរសជាតិឆ្ងាញ់  និងមានតម្រូវការទីផ្សារខ្ពស់ - ក្រសួងព័ត៌មានឯកឧត្តមតូច ប៊ុនហួរ រដ្ឋលេខាធិការដ្ឋានក្រសួងកសិកម្មបានមានប្រសាសន៍ថា ដំណាំស្វាយចន្ទីគឺជាដំណាំដែលមានសក្តានុពលសម្រាប់កម្ពុជា បន្ទាប់ពីដំណាំស្រូវ។

បច្ចុប្បន្ន ផ្ធៃដីដាំដុះស្វាយចន្ទីមានចំនួន ៧០ម៊ឺនហិចតា ក្នុងចំណោមផ្ធៃដីសមស្របដាំដុះស្វាយចន្ទីមានរហូតដល់ 2.8 លានហិចតានៅទូទាំងប្រទេស ដែលជា ឳកាសល្អដែលកម្ពុជាអាចពង្រីកផ្ទៃដាំដុះបាននៅពេលខាងមុខ ហើយបច្ចុប្បន្ន ចម្ការចន្ទី ជាង១១ម៉ឺនហិកតាស្ថិតនៅក្នុងខេត្តកំពង់ធំ។

ឯកឧត្តមតូច ប៊ុនហួរ រដ្ឋលេខាធិការដ្ឋានក្រសួងកសិកម្មបានមានប្រសាសន៍បញ្ជាក់ទៀតថា បរិមាណនាំចេញ ៩០% គឺការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ សើម នាំចេញគឺទីផ្សារនៅប្រទេសវៀតណាម។
កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅចំនួន ៦១៥,០០០ តោន គិតជាទឹកប្រាក់ចំនួន ៨៣១ លានដុល្លារអាមេរិក។ភ្នំពេញ ប៉ុស្ដិ៍ | ​គ្រាប់ស្វាយចន្ទី​កំពុង​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​  ខណៈ​ការនាំចេញ​នៅក្នុង​ឆមាស​ទី​១ មាន​កំណើន​រហូតដល់​ជាង ៣០០%ចំពោះលទ្ធភាពនៃការកែច្នៃគឺត្រឹម ៥%បុណ្ណោះ ហើយគ្រាប់ស្វាយចន្ទីស្ងួតជាមធ្យមមានតម្លៃ ១,៦៥៨ ដុល្លារ ក្នុង ១តោន ដោយក្នុង ១គីឡូក្រាមមានតម្លៃ ៧០០០រៀល ទៅ ៧៥០០រៀល ឬ ១,៩០០ដុល្លារ ក្នុង ១តោន។ សូមបញ្ជាក់ផងដែរថាបច្ចុប្បន្នក្រសួងកំពុងតែពិនិត្យលទ្ធភាពពិចារណាពង្រីកឃ្លាំងសំងួតនិងរក្សាទុកគ្រាប់ស្វាយចន្ទីបន្ថែមទៀត ព្រោះការលក់គ្រាប់ស្ងួតទទួលបានចំណូលខ្ពស់ជាងការលក់គ្រាប់សើម ជាមួយនិងគម្រោងនិងគោលនយោបាយរបស់រាជរដ្ឋាភិបាលឧបត្ថម្ភទុន ១០០លានដុល្លារដល់វិស័យដំណាំស្វាយចន្ទី។
ស្វាយចន្ទី គឺជាដំណាំឧស្សាហកម្មដែលមានសារៈសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិ ហើយក៏ជាប់លេខចំណាត់ថ្នាក់លេខ៣ ជាកសិផលនាំចេញក្រៅប្រទេសច្រើនជាងគេបន្ទាប់ពីដំណាំស្រូវ និងដំណាំដំឡូងមី។

គួរបញ្ជាក់ដែរថា កម្ពុជាគឺជាប្រទេសមួយ ដែលមានសក្ដានុពលខ្លាំង ក្នុងការដាំដំណាំប្រភេទដើមស្វាយចន្ទី។ ដូច្នេះក្រៅពីវៀតណាម ប្រទេសកម្ពុជាក៏នាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ប្រទេសចិន ជប៉ុន ឡាវ និងអារ៉ាប់រួមផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0hArFlfd-fz2AODotEB-ACP8OovT7U9D2zCFqkljv-DxyPu4K0grNOY9KbU7pc3LngSgSBpZEHxi95SV34W_SCY10Xw1t2X9ckCe1L-5IMQZhG2DhwwVoNCUqLB7Az0pe2JO7HGcV-_19FrqV6E8smL_lEEbJ-KABXFgpYsw9OeR7RtF-BXYBlRZgTdE/s1280/photo_2023-11-30_08-07-32.jpg