ប្រាសាទអង្គរវត្ត ដែលជាបេះដូងនៃប្រទេសកម្ពុជាបានយកឈ្នះទីក្រុង Pompeii នៃប្រទេសអ៊ីតាលី ក្លាយជាអច្ឆរិយៈទី៨ របស់ពិភពលោក។ អច្ឆរិយៈទី៨ នៃពិភពលោក គឺជាចំណងជើងក្រៅផ្លូវការ ដែលផ្តល់ឱ្យអគារ ឬគម្រោង ឬការរចនាថ្មីៗ ក្នុងចំណោមអគារផ្សេងៗទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ Time of India Travel។Pompeii, Herculaneum, and Mount Vesuvius: Hours, Tickets, and Toursសារព័ត៌មានដដែលបានចុះផ្សាយទៀតថា ប្រាសាទអង្គរវត្តត្រូវបានសាងសង់ឡើងក្នុងសតវត្សទី១២ ដោយព្រះបាទសូរ្យវរ្ម័នទី២ ប្រាសាទអង្គរវត្តត្រូវបានឧទ្ទិសដល់ព្រះវិស្ណុនៃហិណ្ឌូ។ ទោះជាយ៉ាងណា ប្រាសាទនេះបានប្រែក្លាយទៅជាប្រាសាទព្រះពុទ្ធសាសនាវិញ។ ការផ្លាស់ប្តូរពីសាសនាហិណ្ឌូទៅព្រះពុទ្ធសាសនា គឺបង្ហាញឱ្យឃើញនៅក្នុងចម្លាក់ដ៏ប្រណីតដែលតុបតែងជញ្ជាំងប្រាសាទ ដោយពណ៌នាពីទិដ្ឋភាពពីទេវកថាហិណ្ឌូ និងពុទ្ធសាសនា។Angkor Wat | Description, Location, History, Restoration, & Facts |  Britannica

Time of India Travel បានពិពណ៌នាទៀតថា បទពិសោធន៍ដ៏អស្ចារ្យបំផុតមួយនៅប្រាសាទអង្គរវត្តគឺការមើលឃើញថ្ងៃរះលើប្រាង្គប្រាសាទ នៅពេលព្រឹកព្រលឹមប្រាសាទបានបញ្ចេញពណ៌ដូចមាសដែលបង្កើតបានជាទស្សនីយភាពដ៏អស្ចារ្យ។ លើសពីភាពអស្ចារ្យនៃស្ថាបត្យកម្មរបស់ប្រាសាទអង្គរវត្តមានសារៈប្រយោជន៍ខាងវប្បធម៌ និងស្មារតីយ៉ាងធំធេង។ប្រាសាទនេះនៅតែជាទីតាំងសាសនាដ៏សកម្មមួយ ដែលទាក់ទាញព្រះសង្ឃ និងពុទ្ធបរិស័ទដែលមកគោរពបូជា និងចូលរួមសូត្រធម៌ និងសមាធិ៕Planning Your Trip to Angkor Wat | Moon Travel GuidesCambodia Up Close: 7 Must-See Sites at Angkor Wat