ការប្រកាសលទ្ធផល ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ បានចេញជាផ្លូវហើយ ដោយក្នុងនោះគេឃើញមានការជាប់ ៧២.៨៦ភាគរយឯណោះ។
នៅក្នុងនោះមានការជាប់និទ្ទេស A ដល់ទៅ១៦៧៣ នាក់ និងមានតែម្នាក់ប៉ុណ្ណោះនៅក្នុងចំណោម១៦៧៣ នាក់ ដែលទទួលបានពិន្ទុ១០០ពេញ។
បេក្ខជនមានឈ្មោះថា ទក ភីរ៉ាវីន មកពីវិទ្យាល័យ១០មករា១៩៧៩ នៃខេត្តសៀម ជាបេក្ខជននិទ្ទេសA បានពិន្ទុខ្ពស់ជាងគេ គឺ១០០ពេញ។
ដោយឡែកយុវតី ឡេង សុគន្ធផស្សុតី មកពីវិទ្យាល័យព្រះស៊ីសុវត្ថិជាសិស្សនិទ្ទេស A ឈរលំដាប់ទី២ ជាមួយពិន្ទុ ៩៩.៩៩៩៕













