ស្ថាប័នបវរកញ្ញាចក្រវាល(Miss Universe) បានប្រកាសកាលពីថ្ងៃសុក្រទី២៤ ខែវិច្ឆិកាថា បវរកញ្ញាចក្រវាលឆ្នាំ២០២៣របស់ប្រទេសហ្វីលីពីនកញ្ញា Michelle Dee បានគ្រងតំណែងជាឈុតតំណាងជាតិល្អបំផុតនៅក្នុងកម្មវិធីប្រកួតជាមួយឈុតតំណាងជាតិបក្សីស្លាបដែក។ ការឈ្នះនេះក្រោយពីបេក្ខភាពហ្វីលីពីនទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេក្នុងកម្មវិធី Miss Universe ផ្លូវការក្នុងប្រភេទឈុតតំណាងជាតិ។
Michelle Dee បានបង្ហាញឈុតតំណាងជាតិលើឆាកបវរកញ្ញាចក្រវាល កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ដោយឈុតតំណាងជាតិរបស់នាងគឺជាការសរសើរដល់តួនាទីរបស់ខ្លួនជាអ្នកការពារទ័ពអាកាស និងដើម្បីលើកកម្ពស់វិស័យទេសចរណ៍របស់ប្រទេសហ្វីលីពីន។ បេក្ខភាពហ្វីលីពីនរូបនេះពាក់ស្លាបដូចយន្តហោះដែលបានផ្លាស់ប្តូរដើម្បីបង្ហាញផ្ទាំងគំនូរដ៏ល្អិតល្អន់បង្ហាញទិដ្ឋភាពខុសគ្នានៃវប្បធម៌ហ្វីលីពីន។ នៅចំកណ្តាលផ្ទាំងគំនូរមានពាក្យស្លោករបស់នាយកដ្ឋានទេសចរណ៍ “ស្រឡាញ់ប្រទេសហ្វីលីពីន” ។ Michelle Dee បានស្លៀកសម្លៀកបំពាក់ដោយមានស្រោមដៃ មួកប្រធានក្រុម និងឈុត ដែលសុទ្ធតែត្រូវបានត្បាញតាមលំនាំសូលីហ៊ីយ៉ា ជាការរចនាដែលគេឃើញជាទូទៅនៅតំបន់ត្រូពិចរបស់ប្រទេស។
ឈុតតំណាងជាតិរបស់ហ្វីលីពីនបានទាក់ទាញប្រតិកម្មចម្រុះពីអ្នកនិយមលេងអ៊ីនធឺណិត រហូតយកឈ្នះឈុតតំណាងជាតិបវរកញ្ញាប្រទេសផ្សេងទៀតបាន។
គួរបញ្ជាក់ផងដែរថា ក្រៅពីពានរង្វាន់ Best National Costume កញ្ញា Michelle Dee បានឈ្នះរង្វាន់ពិសេសជាច្រើនទៀតដូចជា ពានរង្វាន់ Voice for Change សម្រាប់ការតស៊ូមតិរបស់នាងលើការទទួលយកជំងឺអូទីស្សឹម ការដាក់បញ្ចូល និងការផ្តល់សិទ្ធិអំណាច ពានរង្វាន់ Spirit of Carnival និងការបោះឆ្នោតពីអ្នកគាំទ្របវរកញ្ញាចក្រវាល ហើយនាងបានជាប់ Top 10ក្នុង កម្មវិធី Miss Universe ដែលធ្វើឡើងនៅលើទឹកដី El Savador។
យ៉ាងណាមិញកាលពីបញ្ចប់កម្មវិធីថ្មីៗ អ្នកគាំទ្រវិស័យបវរកញ្ញាហ្វីលីពីន បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងបន្ទាប់ពីបេក្ខភាព Michelle Dee មិនបានចូល TOP5 ក្នុងកម្មវិធីនាំមានមតិរិះគន់យ៉ាងច្រើនពីអ្នកលេងបណ្តាញសង្គមហ្វីលីពីន៕










