កាលពីពេលថ្មីៗនេះ កម្លាំងនគរបាលប្រឆាំងនឹងបទល្មើសសេដ្ឋកិច្ចនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយនឹងមន្រ្តីជំនាញនៃក្រសួងសុខាភិបាល បានចុះបង្ក្រាបទីតាំងកន្លែងនាំចូលផលិតផលគ្រឿងសម្អាងនិងអាហារបំប៉នមួយកន្លែង គ្មានប្រភពច្បាស់លាស់ ខុសច្បាប់ និងហួសឌឺឡេ។
កាលពីថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២៣នេះ ក្រោមការសម្របសម្រួលនិតិវិធីផ្ទាល់ពីលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងនៃអយ្យការសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្រ្កាបកន្លែងចែកចាយផលិតផលគ្រឿងសម្អាងនិងអាហារបំប៉នធំមួយកន្លែងដែលមានទីតាំងស្ថិតនៅផ្ទះលេខBA11+BA12 ផ្លូវបេតុង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។.jpg)
ក្រោយពេលត្រួតពិនិត្យរួចមកក៏បានរកឃើញថា មានផលិតផលគ្រឿងសម្អាងនិងអាហារបំប៉នសរុបចំនួន៤៨មុខ ទម្ងន់ប្រមាណ ៥ ៦៤១ គីឡូក្រាម។ នៅក្នុងនោះ ផលិតផល២៩មុខគ្មានច្បាប់ ដោយឡែក៩មុខទទៀតមានវិញ្ញាបនប័ត្រប្រវេទន៍ ប៉ុន្តែហួសសុពលភាព និងមានច្បាប់តែ១០ប៉ុណ្ណោះ ដែលគ្មានប្រភពនាំចូលច្បាស់លាស់ គ្មានប្រវេទន៍ និងគ្មានច្បាប់អនុញ្ញាតិ។
តាមរយៈវត្ថុខាងលើអាជ្ញាធរក៏បានធ្វើការដកហូតទាំងស្រុង និងបានសម្រេចឲ្យបិទទីតាំងនោះជាបណ្តោះអាសន្នសិន ព្រមទាំងបាននាំយកម្ចាស់ទីតាំងទៅសាកសួរបំភ្លឺនៅឯនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងអនុវត្តទៅតាមនិតិវិធីផងដែរ៕










